ការប៉ះទង្គិចនៅបង់ក្លាដែស បណ្តាលឲ្យសិស្សជិត ១៥០នាក់ រងរបួស

2025/02/19 04:47:34 pm        78

និស្សិតជាង ១៥០នាក់ បានរងរបួស នៅក្នុងប្រទេសបង់ក្លាដែស អំឡុងពេលមានការប៉ះទង្គិចគ្នា នៅបរិវេណសាកលវិទ្យាល័យ ដែលជាសញ្ញានៃភាពមិនចុះសម្រុងគ្នាយ៉ាងធ្ងន់ធ្ងររវាងក្រុមដែលពាក់ព័ន្ធក្នុងការបង្កើតបដិវត្តន៍ជាតិ កាលពីឆ្នាំមុន។

ការប៉ះទង្គិចគ្នានៅរសៀលថ្ងៃអង្គារ បានចាប់ផ្តើម បន្ទាប់ពីក្រុមយុវជននៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) បានស្វែងរកការជ្រើសរើសនិស្សិត នៅសាកលវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា នៅក្នុងទីក្រុង Khulna នៅភាគនិរតីរបស់ប្រទេសនេះ ។

ការប៉ះទង្គិចនោះ បានជំរុញឲ្យមានការប្រឈមមុខដាក់គ្នាជាមួយសមាជិកនិស្សិតប្រឆាំងនឹងការរើសអើង ជាក្រុមតវ៉ាដឹកនាំការបះបោរ ដែលបានបណ្តេញអតីតនាយករដ្ឋមន្ត្រីផ្តាច់ការ លោក Sheikh Hasina ពីអំណាច កាលពីខែសីហា ឆ្នាំមុន។

មន្ត្រីនគរបាលក្រុង Khulna លោក Kabir Hossain បានប្រាប់សារព៍ត៌មាន AFP ថា មនុស្សយ៉ាងតិច ៥០នាក់ ត្រូវបានបញ្ជូនទៅព្យាបាល បន្ទាប់ពីមានការប៉ះទង្គិចគ្នា។

លោកបានបន្ថែមថា៖«ស្ថានការណ៍ឥឡូវ ស្ថិតនៅក្រោមការគ្រប់គ្រង ហើយនគរបាលជំនួយបន្ថែម ត្រូវបានដាក់ពង្រាយ»។

និស្សិតផ្នែកទំនាក់ទំនងឈ្មោះ Jahidur Rahman បានប្រាប់សារព័ត៌មាន AFP ថា អ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានរបួសពីការគប់ដុំឥដ្ឋ និង «អាវុធមុតស្រួច» ហើយប្រហែល ១០០នាក់ ផ្សេងទៀត បានរងរបួសស្រាល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am