Derby ប្រឈម​នឹង​ធ្លាក់​ពី League Championship ក្រោយ​ត្រូវ​កាត់​ពិន្ទុ​បន្ថែម​ទៀត​

2021/11/17 09:46:00 pm        219

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​នៅ​ក្របខណ្ឌ​ទី​ពីរ​អង់គ្លេស League Championship, Derby County ប្រឈម​នឹងត្រូវ​កាត់ចេញបន្ទាប់ពី​ទទួល​រង​ពិន័យ​កាត់​ពិន្ទុ​បន្ថែម ៩ពិន្ទុ​ទៀត​។ ​​English Football League ហៅ​កាត់​ថា EFL ដែល​គ្រប់គ្រង​ការប្រកួត​លី​គ​ទី២ របស់​អង់គ្លេស​នោះបាន​ដាក់ពិន័យ​កាត់ ១២ពិន្ទុ​លើក​មុន​ម្តង​រួចហើយ​ដោយសារ​ការប្រកាស​ក្ស័យធន ​ខណៈ​ការប្តឹងតវ៉ា​ក៏​ត្រូវបាន​ច្រានចោល​។

​​នៅពេលនេះ Derby ត្រូវបាន EFL ពិន័យ​កាត់​ចំនួន ៩ពិន្ទុ​បន្ថែមទៀត​បន្ទាប់ពី​ក្លិប​ប្រកា​សលក់​កីឡដ្ឋាន Pride Park Stadium ទៅកាន់​អតីត​ម្ចាស់​ក្លិប​លោក Mel Morris ដែល​ធ្វើឱ្យ Derby នៅពេលនេះ​ត្រូវបាន​កាត់​អស់​សរុប ២១ពិន្ទុ​មានន័យថា​កំពុង​ឈរ​បាត​តារាង​ជំពាក់ ៣ពិន្ទុ​ទៅទៀត​។ ​​Derby County ដែល​កំពុងស្ថិត​ក្រោម​កា​រដឹក​នាំ​របស់​អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស និង Manchester United, Wayne Rooney រដូវ​កាល​នេះ​លេង​បាន ១៧ប្រកួត​ឈ្នះ ៣ ស្មើ ៩ ចាញ់ ៥ ពោលគឺ​បើ​មិនមាន​ការ​កាត់​ពិន្ទុ​ទេ Derby នឹង​នៅ​ឈរ​ផុតពី​តំបន់​គ្រោះថ្នាក់​។ ​​ជំពាក់ ៣ពិន្ទុ​ដេញ​ពីក្រោយ​តំបន់​សុវត្ថិភាព ១៨ពិន្ទុ Derby County ប្រឈម​នឹង​ការ​កាត់ចេញ​ធ្លាក់​ទៅ​ក្របខណ្ឌ​ទី៣ អង់គ្លេស​ជា​លើកដំបូង​រាប់​ពីឆ្នាំ១៩៨៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        130
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        143
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm