ទីភ្នាក់ងារសារព័ត៌មាន UAE WAM បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសអារ៉ាបរួម បានអះអាងជាថ្មីនូវជំហររបស់ប្រទេសរបស់លោកប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅថ្ងៃពុធនេះ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
លោក Sheikh Mohamed bin Zayed Al-Nahyan ធ្វើជាម្ចាស់ផ្ទះទទួលលោក Rubio នៅទីក្រុង Abu Dhabi ជាកន្លែងដែលលោកទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីពង្រឹងទំនាក់ទំនង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់របស់អារ៉ាប់រួម។
កិច្ចពិភាក្សារបស់ពួកគេ ក៏បានគ្របដណ្តប់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដោយផ្តោតលើមជ្ឈិមបូព៌ា និងវិបត្តិដែលកំពុងបន្ត នៅតំបន់ហ្កាហ្សា។
លោក Sheikh Mohamed បានបញ្ជាក់ឡើងវិញនូវការប្រឆាំងរបស់អារ៉ាប់រួម ចំពោះការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីន ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ផ្លូវទៅកាន់សន្តិភាពយូរអង្វែង តាមរយៈដំណោះស្រាយរដ្ឋពីរ។
លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការភ្ជាប់កិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្កាហ្សាឡើងវិញ ទៅនឹងស្ថិរភាព និងសន្តិភាពយូរអង្វែង នៅក្នុងតំបន់។
មេដឹកនាំអារ៉ាប់រួមរូបនេះ បានព្រមានប្រឆាំងនឹងការពង្រីកជម្លោះ ដោយនិយាយថា វាបង្កការគំរាមកំហែងយ៉ាងសំខាន់ ដល់សន្តិសុខក្នុងតំបន់។