ក្រោម​ការ​ដឹកនាំដ៏​​ប៉ិនប្រសព្វ​របស់សម្ដេចតេជោ ប្រទេសជាតិបាន​សុខ​សន្តិភាព​ ពលរដ្ឋគ្រប់រូបអាច​ធ្វើ​ដំណើរ​បាន​គ្រប់ទិសទី​ដោយ​​សុវត្ថិភាព

2021/11/17 02:57:43 pm        440

ព្រះវិហារ ៖ ឯកឧត្ដម ប្រាក់ សុវណ្ណ​ ថ្លែងថា ចាប់តាំង​ពី​ថ្ងៃ​០៧​ មករា ១៩៧៩​ ថ្នាក់​ដឹក​នាំគណបក្ស​ប្រជាជន​កម្ពុជា​​បាន​ប្រថុយប្ដូរ​ជីវិតដើម្បី​រំដោះ​ប្រទេស​​ជាតិ​ចេញពី​របប​ខ្មៅងងឹត​ ០៣ឆ្នាំ ០៨ខែ ២០ខែ គោល​នយោបាយ​ឈ្នះ ឈ្នះ​ របស់​សម្ដេចតេជោ​ ធ្វើ​ឱ្យ​កម្ពុជា​បាន​សុខ​សន្តិភាព​ពេញ​លេញមានការ​ឯកភាព​ទឹកដី​ ក្រោម​ការ​គ្រប់គ្រង​តែមួយ​​ ពោលគឺ​ប្រជាពលរដ្ឋរបស់យើង​ អាច​ធ្វើដំណើរ​បាន​គ្រប់ទិសទី​ ដោយ​សុខ​សុវត្ថិភាព​។

ឯកឧត្ដម ប្រាក់ សុវណ្ណ​ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងក្នុងពិធីសំណេះសំណាល​ និង​ចែក​អំណោយជូនប្រជាពលរដ្ឋមាន​ជីវភាព​ខ្វះខាតចំនួន ១៥០គ្រួសារ​​​​ស្ថិតនៅវត្តទ្រីសុទ្ធារាម​ ភូមិសំបូរ​​​ ឃុំសង្កែ២​​ ស្រុកឆែប​​ ខេត្តព្រះវិហារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព​ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ មាស សុភា ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម។

ឯកឧត្ដម ប្រាក់ សុវណ្ណ​,ឯកឧត្តម​ មាស សុភា  មានប្រសាសន៍​ថា យើង​បាន​មក​ដល់ដំណាក់កាល​នេះ ក៏ដោយសារ​តែ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​ និង​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​និង​ឈ្លាស​វៃបំផុត​របស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​បាន​ចាក់​វ៉ាក់​សាំងការពារ​ជំងឺកូវីដ-១៩ ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៨៨% នៃ​ប្រជាពលរដ្ឋសរុប១៦លាននាក់​ និង​កំពុង​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ ០៥ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាពស៊ាំ​ក្នុង​សហគមន៍​យ៉ាងរឹងមាំ​ ដែលអាច​បញ្ជាក់​អំពី​ភាព​ម្ចាស់ការ​ ក្នុង​ការ​គ្រប់គ្រង​ប្រទេស​បាន ​ប្រកបដោយជោគជ័យ​ និង​មាន​និរន្តរភាព ស្ថិតស្ថេរ​ តរៀងទៅ​។

ក្នុងឱកាសនោះ​ឯកឧត្ដម ក៏​សូម​ផ្ដាំផ្ញើ​ដល់​លោកតា​ លោកយាយ អ៊ុំ​ ពូ មីង​ បងប្អូន​ កូនក្មួយ​ ត្រូវ​នាំ​កូនចៅ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ មក​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌលសុខភាព​ឱ្យ​បាន​គ្រប់ៗគ្នា​ ហើយ​​ត្រូវ​អនុវត្ត​ ៣ការពារ និង​ ៣កុំ ដើម្បី​រៀន​រស់នៅ​ក្នុងបរិបទថ្មី ។

​ឯកឧត្ដម ប្រាក់ សុវណ្ណ​,ឯកឧត្តម​ មាស សុភា បាន​ថ្លែងថា​ បើបងប្អូន​មានការខ្វះខាតក្នុងជីវភាព​​ សូម​រាយកាណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​​នោះ​ អាជ្ញាធរ​ស្រុក និង​ខេត្ត​ នឹង​ជួយ​បងប្អូន​តាមលទ្ធភាព​ដែលអាច​ធ្វើទៅបាន​ ដោយ​មិន​បណ្ដោយ​ឱ្យ​បងប្អូន​ណាម្នាក់​ដាច់​ពោះស្លាប់​ដោយ​អត់​បាយ​​នោះ​ទេ ស្របតាម​អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​​​របស់​សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី​ និង​បងប្អូន​មិន​ត្រូវគិត​ផ្ដេសផ្ដាស​ ដើរធ្វើ​អំពើ​មិន​គប្បី​ ឬ​អាច​ធ្វើអ្វីមួយ​ដែលផ្ទុយ​ពីច្បាប់​នោះឡើយ​។

ជាមួយគ្នានោះដែរ ឯកឧត្ដម បាន​អំពាវនាវ និង​ណែនាំ​បន្ថែម​ទៀត​​ដល់​មន្ត្រីរាជការ និង​មន្ទីរ អង្គភាព​នានាជុំវិញខេត្ត​​ ត្រូវ​ផ្ដល់សេវា​សាធារណៈ​នានា​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យ​បាន​ល្អ​ប្រសើរ​ ដោយ​មិន​ត្រូវ​យក​កម្រៃក្រៅពីច្បាប់មានចែងបានឡើយ​។ ត្រូវ​បន្ត​ពង្រឹង​គោល​នយោ​បាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាពិសេស បន្ត​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង ជល់មាន់​ ​ឆ្នោតកន្ទុយលេខ​ខុសច្បាប់ បទល្មើស​គ្រឿងញៀន និង​បន្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ ជាដើម​...។ល៕

អត្ថបទ ៖ សាវី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm