ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ នៅក្នុងសារព័ត៌មាន La Depeche ថា ប្រទេសបារាំង មិនមានគម្រោងបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។
លោក ម៉ាក្រុង បាននិយាយថា៖«ខ្ញុំមិនដែលប្រកាសថា ទាហានពីប្រទេសបារាំង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនទេ»។ ប្រទេសនេះ មិនបានរៀបចំបញ្ជូនទ័ពទេ។
លោក ម៉ាក្រុង បានបើកកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ជាមួយមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងចក្រភពអង់គ្លេស។ ក្នុងនោះក៏មានវត្តមានប្រធានគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការអូតង់ផងដែរ។ នៅមុនកិច្ចប្រជុំ វិមាន Elysee បាននិយាយថា បញ្ហាសម្រាប់ពិភាក្សា នឹងរួមបញ្ចូលការធានាសន្តិសុខដែលអាចផ្តល់ឲ្យអ៊ុយក្រែន។
ការពិភាក្សានេះ មានរយៈពេលប្រហែលបីម៉ោង ហើយបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម។ តាមសេចក្តីរាយការណ៍ព័ត៌មាន អ្នកចូលរួមក្នុងកិច្ចប្រជុំ មិនយល់ស្របលើបញ្ហាបញ្ជូនបុគ្គលិកយោធា ទៅអ៊ុយក្រែន។