ក្រុមហាម៉ាស់ បានស្នើសុំដោះលែងចំណាប់ថ្នូរនៅសេសសល់ទាំងអស់ក្នុងតំបន់ហ្កាហ្សាស្រ្ទីបឲ្យ” “ទៅតែម្តង” ក្នុងការដោះដូរសម្រាប់បទឈប់បាញ់ជារៀងរហូត និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីឡោមព័ទ្ធមួយនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រុមហាម៉ាស់លោក Hazem Qassem បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ក្រុមមួយនេះ សម្រាប់ដំណាក់កាលទី ២នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលរួមទាំងការដោះដូរស្នើសុំ ។
លោក Qassem និយាយថា ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ដំណាក់កាលទី ២ដែលអ្នកទោសនឹងត្រូវដោះដូរ “ទៅតែម្តង” នៅក្នុងលក្ខណៈវិនិច្ឆ័យនៃការឈានដល់ការព្រមព្រៀងគ្នាដែលនឹងនាំឲ្យមានបទឈប់បាញ់អចិន្រ្តៃយ៍ ហើយនិងការដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមមួយនេះ បានធ្វើការច្រានចោលផងដែរការអំពាវនាវរបស់អ៊ីស្រាអែលឲ្យមានការរំសាយអាវុធរបស់ពួកគេ និងការដកចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Qassem និយាយទៀតថា លក្ខខណ្ឌរបស់ក្រុមកាន់កាប់ឲ្យដកក្រុមហាម៉ាស់ចេញពីតំបន់ហ្កាហ្សាស្រ្ទីប គឺជាសង្រ្គាមចិត្តសាស្រ្តដ៏គួរឲ្យអស់សំណើច ហើយការទម្លាក់អាវុធ ឬការរំសាយអាវុធរបស់ក្រុមតស៊ូចេញពីតំបន់ហ្កាហ្សា គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ៕