ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) បាននិយាយថា ក្មេងៗ ៣នាក់ ត្រូវបានប្រហារជីវិតដោយក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ក្រោយក្មេងៗទាំងនោះ ស្លៀកពាក់ឯកសណ្ឋាន និងកាន់អាវុធបោះបង់ចោលដោយកងទ័ពកុងហ្គោនៅទីក្រុងភាគខាងកើត Bukavu ។
អ្នកស្រី Ravina Shamdasani គឺជាអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UNនិយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា UNបានបញ្ជាក់សេចក្តីសង្ខេបនៃការប្រហារជីវិតក្មេងៗដោយក្រុមឧទ្ទាម M23 ក្រោយពួកគេចូលទៅក្នុងទីក្រុងមួយនេះ ។
អ្នកស្រីបង្ហាញភាពអាសន្នចំពោះឧបទ្ទេវហេតុមួយនេះ និងការបំពានរាយការណ៍ជាច្រើនទៀត ចាប់តាំងពីក្រុមឧទ្ទាមបានធ្វើដំណើរចូលទៅដល់ទីនោះ ក៏ដូចជាក្តីបារម្ភសម្រាប់ក្រុមអ្នកសារព័ត៌មាន ក្រុមការពារសិទ្ធិមនុស្ស និងសមាជិកអង្គការសង្គមស៊ីវិលដែលព្យាយាមការពារការសងសឹកពីក្រុម M23 ។
លោក Matthew Saltmarsh គឺជាអ្នកនាំពាក្យឧត្តមស្នងការជនភៀសខ្លួន UN បាននិយាយថា មនុស្សចន្លោះពី ១ម៉ឺន និង ១៥.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌី ដែលភាគច្រើននៃពួកគេ បានរត់ភៀសខ្លួនចេញពីទីក្រុង Bukavu ស្ថិតនៅខេត្ត South Kivu ៕