គ្រឿងចក្រធុនធ្ងន់ និងសម្ភារៈប្រើប្រាស់ ដើម្បីកសាងតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ កំពុងរង់ចាំនៅច្រកឆ្លងកាត់ព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ។
អ្នកបើកបរត្រាក់ទ័រមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្តនៅព្រំដែនរង់ចាំការអនុញ្ញាតឲ្យឆ្លងកាត់ ។
លោក Salama Marouf គឺជាប្រធានការិយាល័យព័ត៌មានរដ្ឋាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនៅតែបិទការចូលផ្ទះចល័តដែលត្រូវនាំយក ដើម្បីផ្តល់ជាកន្លែងស្នាក់អាស្រ័យដល់ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនរាប់ម៉ឺននាក់ ហើយនិងគ្រឿងចក្រធុនធ្ងន់ ដើម្បីបោសសម្អាតគំនរបាក់បែក និងឈូសឆាយផ្លូវ ។
លោក Marouf និយាយថា ការបដិសេធន៍បែបនេះ បង្ហាញដល់ពិភពលោកថានរណាជាអ្នករារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយវាត្រូវការការធ្វើអន្តរាគមន៍ និងសំពាធពីក្រុមអ្នកសម្របសម្រួល ដើម្បីធានាថា ក្រុមកាន់កាប់បានបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និយាយថា ពួកគេបានសម្របសម្រួលការចូលសម្ភារៈផ្តល់ជម្រក ៕