ឆ្មាំព្រំដែនប៉ូឡូញ បានរាយការណ៍ពីការរកឃើញសារធាតុកូកាអ៊ីនទម្ងន់ជាង ៩៩គ.ក នៅបាតសមុទ្របាល់ទិក ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីមួយនេះ ហើយគ្រឿងញៀនខាងលើ អាចមានតម្លៃក្នុងទីផ្សារងងឹត ១៥លានដុល្លារ ។
សេចក្តីថ្លែងការណ៍បន្តថា គ្រឿងញៀនទាំងនេះ ត្រូវបានរកឃើញនៅបាតសមុទ្រស្ថិតក្នុងឈូងសមុទ្រ Gdansk នៅភាគខាងជើងប្រទេសប៉ូឡូញ ។
ក្រុមអាជ្ញាធរ និយាយថា អ្នកដែលត្រូវបានឃាត់ខ្លួន ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ ២០ឆ្នាំ បើសិនជាកាត់ទោសរួច ។
គួរឲ្យដឹងថា បណ្តាប្រទេសនៅតាមសមុទ្របាល់ទិក ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់សម្រាប់ឧបទ្ទេវហេតុណាមួយពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកសំខាន់ៗ គឺជាហេតុផលមួយដែលក្រុមឆ្មាំព្រំដែននៅទីនោះ ៕