ការដឹកជញ្ជូនតាមទូកចាប់ផ្តើមឡើងវិញពេលកំពង់ផែបើកនៅទីក្រុង Bukavu និង Goma ប្រទេសកុងហ្គោ

2025/02/20 02:03:02 am        78

សេវាកម្មទូកដឹកអ្នកដំណើររវាងទីក្រុង Bukavu និងទីក្រុង Goma បានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃអង្គារម្សិលមិញ ក្រោយផ្អាកអស់មួយរយៈពេល ដើម្បីស្តារការតភ្ជាប់ការដឹកជញ្ជូនដ៏ចាំបាច់ រវាងទីក្រុងទាំង ២ ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលជម្លោះកំពុងបន្ត ធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ និងពាណិជ្ជកម្ម ។

ការចាប់ផ្តើមដំណើរការឡើងវិញនេះ បានកើតមាន ក្រោយក្រុមឧទ្ទាម M23 ដែលរឹបអូសបានតំបន់ធំៗនៅក្នុងដែនដីមួយនេះនារយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងរដ្ឋធានី Goma នោះ បានរុលចូលដល់មជ្ឈមណ្ឌលទីក្រុង Bukavu កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយនិងអនុញ្ញាតឲ្យទូកចាកចេញទៅកាន់ទីក្រុង Goma ។

នៅទីក្រុង Goma ការមកដល់ដំបូងរបស់ទូកដឹកអ្នកដំណើរ ទទួលបានការអបអរសាទរយ៉ាងខ្លាំងពីអ្នកស្រុក ដោយពួកគេនាំគ្នាទះដៃ ពេលដែលអ្នកដំណើរចុះពីលើទូក ។

នៅក្នុងចំណោមពួកគេគឺលោក Fabrice Kulimushi គឺជាអ្នកកំប្លែងវ័យ ២៨ឆ្នាំដែលបានរត់ភៀសខ្លួនចេញពីជម្លោះនៅទីក្រុង Goma ទៅកាន់ទីក្រុង Bukavu ហើយមានឱកាសវិលត្រឡប់មកវិញ ។

លោកនិយាយថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ពីព្រោះថា វាមានរយៈជាយូរមកហើយ ។ មនុស្សជាច្រើនបានរងគ្រោះខ្លាំងណាស់ ដោយសារកង្វះខាតការដឹកជញ្ជូនរវាងទីក្រុង Goma និងទីក្រុង Bukavu ។

លោកបន្តថា ពួកយើងបានខកខានការតភ្ជាប់ទីក្រុងទាំង ២នេះ ប៉ុន្តែពេលនេះ ទូកចាប់ផ្តើមធ្វើដំណើរវិញ ហើយអ្វីៗនឹងល្អប្រសើរឡើង ។

អ្នកដំណើរម្នាក់ទៀត គឺអ្នកស្រី Nyota Burashengwa វ័យ ៣០ឆ្នាំ បានធ្វើដំណើរមកកាន់ទីក្រុង Goma សម្រាប់ពិធីបុណ្យសពប្អូនស្រីរបស់គាត់ ដែលបានស្លាប់ពេលឆ្លងទន្លេ ។

អ្នកស្រីនិយាយថា គាត់មានអារម្មណ៍ល្អ ដោយសារប្អូនស្រីរបស់គាត់ដែលបានស្លាប់ ពុំបានបញ្ចុះសាកសពនោះទេ ចាប់តាំងពីគ្រួសារទាំងមូលនៅទីក្រុង Bukavu ។ ដូច្នេះហើយ ពេលពួកយើងដឹងថា សេវាកម្មទូកចាប់ផ្តើមដំណើរការឡើងវិញ ពួកយើងក៏បានសម្រេចចិត្តមក ។ អរគុណព្រះដែលធ្វើឲ្យពួកយើងអាចវិលត្រឡប់មកវិញបាន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm