ក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងសូមធ្វើការជំទាស់ចំពោះសកម្មភាពសំណង់ខុសច្បាប់ ធ្វើឡើងដោយវៀតណាម នៅតំបន់ថ្មប៉ប្រះទឹក Barque Canada ស្ថិតក្នុងសមុទ្រចិនខាងត្បូង ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ថ្មប៉ប្រះទឹកនេះ គឺជាផ្នែកមួយនៃដែនដីរបស់ចិន ហើយចិនតែងតែជំទាស់ការកាន់កាប់ខុសច្បាប់លើកោះ និងថ្មប៉ប្រះទឹកដោយប្រទេសពាក់ព័ន្ធ ។
លោក Guo និយាយថា កោះ Nansha គឺជាដែនដីកំណើតរបស់ចិន ហើយកោះ Baijiao គឺជាផ្នែកមួយរបស់កោះ Nansha ។
លោកបន្តថា ចិនតែងតែជំទាស់សកម្មភាពសំណង់របស់ប្រទេសពាក់ព័ន្ធលើកោះ និងតំបន់ថ្មប៉ប្រះទឹកកាន់កាប់ខុសច្បាប់ ។
ការសិក្សាមួយដោយក្រសួងធនធានធម្មជាតិចិន ទទួលបានដោយកាសែត Tropical Oceanography កាលពីថ្ងៃទី ១៣ ខែកុម្ភៈ សម្រាប់ការពិនិត្យ និយាយថា វៀតណាម បានពង្រីកតំបន់ថ្មប៉ប្រះទឹក Barque Canada ចំនួន ១០លើក ចាប់តាំងពីឆ្នាំ ២០២២ តាមរយៈការរានដី ៕