យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានឲ្យដឹងថា ជប៉ុនត្រូវបានរំពឹងថានឹងមានព្រិលធ្លាក់ខ្លាំងបំផុតនៅថ្ងៃពុធនេះ ពេលដែលប្រព័ន្ធត្រជាក់នាំយកអាកាសធាតុរដូវរងាកាន់តែច្រើនមកកាន់តំបន់ភាគកណ្តាលប្រទេសមួយនេះ ។
JMA បានចេញសេចក្តីណែនាំព្រិលធ្លាក់ខ្លាំងនៅថ្ងៃពុធនេះ ដោយពួកគេបានព្យាករណ៍ថា ព្រិលធ្លាក់កម្រាស់ ៧០សង់ទីម៉ែត្រ នឹងកើតមានក្នុងរយៈពេល ២៤ម៉ោង នៅតាមតំបន់ឆ្នេរសមុទ្រប្រទេសជប៉ុន ។
ព្រិលធ្លាក់ថ្មី ត្រូវបានគេមើលឃើញផងដែរនៅខេត្ត Niigata ដែលតំបន់ខ្លះនៅក្នុងខេត្តមួយនេះ ត្រូវបានគេមើលឃើញរួចទៅហើយព្រិលធ្លាក់កម្រាស់ ៣ម៉ែត្រនៅក្នុងរដូវរងានេះ ។
ការព្យាករណ៍របស់ JMA បង្ហាញថា ចំណុចកំពូលនៃអាកាសធាតុរដូវរងានៅប្រទេសជប៉ុន ត្រូវបានរំពឹងថានឹងកើតមាននៅថ្ងៃពុធនេះ មុនពេលពួកគេព្យាករណ៍ថា សីតុណ្ហភាពនឹងកើនឡើងវិញនៅសប្តាហ៍ក្រោយ ៕