នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចាត់ទុកអំណះអំណាងកម្រិតវាយតម្លៃឯកភាពរូបលោកមានចំនួន ៤ភាគរយ ថាជាព័ត៌មានមិនពិតបង្កើតឡើងដោយរុស្ស៊ី ហើយលោកនិយាយថា ការប៉ុនប៉ងជំនួសតំណែងលោក អំឡុងសង្រ្គាមជាមួយរុស្ស៊ី នឹងពុំដំណើរការនោះទេ ។
លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានថា ពេលដែលពួកយើងនិយាយពីអត្រា ៤ភាគរយ ពួកយើងមើលឃើញថានេះគឺជាព័ត៌មានមិនពិត ពួកយើងដឹងថា ព័ត៌មាននេះចេញមកពីរុស្ស៊ី ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានជួយលោក Putinឲ្យចាកចេញពីភាពឯកាអស់រយៈពេលជាច្រើនឆ្នាំ ហើយមេដឹកនាំសហរដ្ឋអាមេរិករូបនេះ រស់នៅក្នុងពិភពព័ត៌មានមិនពិត ។
គួរឲ្យដឹងថា លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកអាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយលោកបានច្រានចោលក្តីបារម្ភរបស់អ៊ុយក្រែនចំពោះការលុបចេញពីកិច្ចប្រជុំសហរដ្ឋអាមេរិក-រុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត លើការបញ្ចប់សង្រ្គាមអ៊ុយក្រែន ។
លោក Trump បាននិយាយផងដែរថា អ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត ៕