បុរសម្នាក់បំបែកឯតទគ្គកម្មឡើងភ្នំឱរ៉ាល់ជាភ្នំខ្ពស់បំផុតនៅកម្ពុជាចំនួន ៣១០ដង

2021/11/17 10:15:28 pm        1.7 K

ភ្នំឱរ៉ាល់ គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មានរយៈកម្ពស់រហូតដល់ ១៨១៣ ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នភ្នំឱរ៉ាល់ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ឬទេសចរណ៍ចូលព្រៃឡើងភ្នំជាដើម។ មានមនុស្សតិចណាស់ដែលបានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នេះ ហើយចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត បែបនេះយល់ថា ការឡើងទៅដល់កំពូលភ្នំបានម្ដង អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ពួកគេ ព្រោះជាទីតាំងដែលខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេស។ ក្នុងនោះដែលក៏មានបុរសជនជាតិខ្មែរម្នាក់ បានបំបែកកំណត់ត្រា នៃការឡើងភ្នំនៅកម្ពុជា ដោយលោកបានឡើងដល់ភ្នំឱរ៉ាល់រហូតដល់ ៣១០ដង ឯណោះ។

បុរសដែលឡើងភ្នំឱរ៉ាល់បានច្រើនជាងគេនេះ គឺលោក ឈឺន ឈីម។ លោក ឈឺន ឈីម ជាអ្នកនាំ ភ្ញៀវទេសចរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ហើយបច្ចុប្បន្នលោកបានក្លាយជាប្រធានសហគមន៍ស្រែកិន ដែលជាសហគមន៍នាំភ្ញៀវទៅកាន់កំពូលភ្នំឱរ៉ាល់។

លោក ឈឺន ឈីម បានប្រាប់ថា នៅរយៈពេលចុងក្រោយនេះសន្ទុះនៃអ្នកទេសចរឡើងភ្នំមានចំនួន កាន់តែច្រើនឡើងៗ ដែលនេះជាឱកាសល្អសម្រាប់ពួកគាត់ជាប្រជាសហគមន៍ ព្រោះអាចរកប្រាក់ ចំណូលចិញ្ចឹមជីវភាពបានធូរធាជាងពេលមុនៗ។ កាលពីឆ្នាំ ២០២០ កន្លងទៅ សហគមន៍ស្រែកិន របស់លោកទទួលភ្ញៀវទេសចរបានចំនួនជាង ៥០០០នាក់។ ដោយឡែកសម្រាប់ឆ្នាំ ២០២១នេះវិញ គិតត្រឹមខែតុលា ចំនួនភ្ញៀវទេសចរដែលឡើងភ្នំឱរ៉ាល់មានចំនួន ជិត៤០០០នាក់។

លោកបញ្ជាក់ថា វត្តមានភ្ញៀវទេសចរគឺជាកម្លាំងចិត្តរបស់ប្រជាសហគមន៍ នៅពេលដែលពួកគាត់អាច រកចំណូលបានពីវិស័យទេចរណ៍ សហគមន៍ពួកគាត់ឈប់ចូលព្រៃកាប់ ឈើទៀតហើយ៕ អត្ថបទ៖ ចេន សុជាតា

សូមចុច Join Channel Telegram BTV News ដើម្បីទទួលបានព័ត៌មានថ្មី ៗ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm