សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់គ្រូពេទ្យទាំងអស់ មិនត្រូវរើសអើងចំពោះការផ្តល់សេវាព្យាបាលដល់ពលរដ្ឋ ដែលមានបណ្ណ ប.ស.ស.

2025/02/20 05:08:59 pm        276

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌ ដោយមិនត្រូវប្រកាន់ ឬរើសអើងចំពោះការផ្តល់សេវាព្យាបាលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) នោះឡើយ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀត ចំពោះសេវាកម្មគាំពារសង្គមជូនដល់ប្រជាពលរដ្ឋនោះ។

ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីឆ្លើយតប នឹងការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ​មកលើប្រព័ន្ធសុខាភិបាលសាធារណៈ ​ក្រុមគ្រូពេទ្យទាំងអស់ត្រូវ បង្កើនការយកចិត្តទុកដាក់​បន្ថែមទៀតដល់ពួកគាត់ ​ហើយសម្តេចក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវហាន​រាយការណ៍ ប្រសិនបើគ្រូពេទ្យណារើសអើង ​ហើយមិនយកចិត្តទុកដាក់ក្នុងការព្យាបាល ជូនបងប្អូន ខណៈដែលបងប្អូនកាន់បណ្ណសមធម៌ ឬបណ្ណប.ស.ស.ហើយនោះ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយនូវគម្រោងផ្សេង ប៉ុន្តែការចំណាយក្នុងការគាំ​ពារសង្គម និង ​សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមិនកាត់បន្ថយនោះឡើយ មានតែបង្កើនជាងមុនកាន់តែច្រើន​ ខណៈសុខភាពគឺជាកត្តាចំបាច់បំផុតសម្រាប់ពួកគាត់។ សម្តេចធិបតី ​បានឲ្យលើកឡើងថា ​សម្តេចសុខចិត្ត ​បដិសេធ​សំណើរ​សាងសង់​ផ្លូវ​មួយខ្សែតម្លៃ​ជាង ៥០លានដុល្លារអាមេរិក ​ដោយទុកលុយនោះ​សម្រាប់ការអភិវឌ្ឍមន្ទីរពេទ្យវះកាត់​សង្រ្គោះជីវិត​ពលរដ្ឋ និងទុកសម្រាប់​អភិវឌ្ឍន៍​ទឹកស្អាត​ដើម្បីកុំឲ្យប្រជាពលរដ្ឋមាន ជម្ងឺ​ដោយ​សារការប្រើប្រាស់​ទឹកមិនស្អាតជាដើមនោះ។

សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា រាជរដ្ឋាភិបាលគ្មាន​ការកាត់បន្ថយប្រាក់​ឧបត្ថម្ភផ្សេងណា​មួយដល់ស្រ្តីមានផ្ទៃពោះ​ ឬមន្រ្តីរាជការ​នោះឡើយ ​ខណៈគម្រោងនេះ​នឹង​បន្តធ្វើទៅ មុខជានិច្ច ដោយចាប់តាំងពីឆ្នាំ២០១៧ មកមានបងប្អូនប្រជាពលរដ្ឋ​ចំនួន៧លាន៥សែននាក់​ហើយ ​ដែលទទួលបានសេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាលបែបនេះ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        109
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm