សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញាលើកស្ទួយសុខមាលភាព និងជីវភាពពលរដ្ឋ ឲ្យខាងតែបាន

2025/02/20 05:45:49 pm        262

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់សម្តេចផ្ទាល់ប្តេជ្ញាកំណត់យកការលើកស្ទួយសុខមាលភាព និងជីវភាព​របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលធនមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់​ឱ្យអនុវត្តជាផ្លូវការ​នូវក្រប​ខណ្ឌគោល-នយោបាយជាតិ​គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ​នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ គូសបញ្ជាក់ថា ​ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ខណៈការណ៍នេះ នឹងដើរតួជា​មគ្គុទ្ទេសក៍​ជំនួសក្របខណ្ឌគោលនយោបាយជាតិឆ្នាំ២០១៦-២០២៥ ដើម្បីធានានិរន្តរភាពនៃការតម្រង់ទិសនៃការអភិវឌ្ឍគាំពារសង្គមកម្ពុជា សម្រាប់រយៈពេល​១១ឆ្នាំ​ទៅមុខទៀត ដោយគោលនយោបាយនេះ​ ហើយគឺជាការ​ឆ្លុះបញ្ចាំង​នូវភាពច្បាស់លាស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​កំណត់ទិសដៅ​គោលនយោបាយ​សម្រាប់ការ​ផ្តល់គាំពារ​ផ្នែកសន្តិសុខ​ប្រាក់ចំណូល​ជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។

សម្តេចធិបតី​នាយករដ្ឋ​មន្រ្តី បានលើកឡើងទៀតថា ​តួនាទីនៃប្រព័ន្ធគាំពារ​សង្គមកាន់​តែមាន​សារៈសំខាន់ និង​មិនអាចខ្វះ​បាន​នៅក្នុងការ​ជួយ​លំនឹង​ជីវភាព និងផ្តល់ការគាំពារ​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សម្តេច បានបន្ថែមទៀតថា ក្នុងស្មារតីនេះក្នុងរយៈការដាក់ឲ្យអនុ វត្តផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥នេះ​ បងប្អូនប្រជាបលរដ្ឋ កម្ពុជានឹងទទួល​បានការគាំពារចាប់ពីចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយរហូតដល់ដំណាក់កាលចុងក្រោយ នៃវដ្តជីវិត​របស់​មនុស្សម្នាក់ៗ ​ស្របតាម​ហានិភ័យ​នៃវដ្តមនុស្សទាំង៧ ​ក្នុងនោះ​រួមមាន​ទី១មាតុភាព ​និង​ហានិភ័យ​នៃ​កុមារភាព ,២ហានិភ័យ​សុខភាព,៣ហានិភ័យការងារ,៤ពិការភាព,៥​នៃកម្មភាព,៦ភាព គ្មាន​ជម្រក, និងទី៧ជរាភាព និង​ឧត្តរជីវី។

យ៉ាងណាក៏ដោយ​សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានប្រកាសសង្ឃឹម​យ៉ាងមុតមាំថា ក្រប​ខណ្ឌគោល​នយោបាយជាតិគាំពារសង្គមនេះ ឆ្នាំ២០២៤-២០៣៥នេះ ​នឹងរួម​ចំណែក​លើក​កម្ពស់​កម្រិតជីវភាព និង​គុណភាពជីវិតរបស់​ពលរដ្ឋកម្ពុជាគ្រប់រូបឲ្យមានភាពល្អប្រសើរឡើង​បន្ថែមទៀត ព្រមទាំង​ជួយពង្រឹងសាមគ្គីភាព, ភាពធន ​និងស្ថិរភាព​សង្គមកម្ពុជាយ៉ាងពិតប្រាកដផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm