អឺរ៉ុប៖ បណ្ដាមេដឹកនាំអឺរ៉ុបកំពុងរឹតបន្តឹងជំហររបស់ខ្លួន ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងកំពុងស្វែងរកវិធានការនានា ដែលកំពុងកាត់ផ្ដាច់ពួកគេទាំងនោះចេញពីសង្គមកាន់តែខ្លាំងឡើង ខណៈភាពសោកសៅកើនឡើងជុំវិញភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង និងរលកឆ្លងវីរុស COVID-19 នៅលើទ្វីបនេះ។

ប្រទេសអាល្លឺម៉ង់អាចនឹងក្លាយជាប្រទេសបន្ទាប់ ដែលអនុវត្តន៍វិធានការរឹតត្បិតកាន់តែតឹងតែងជាងមុន ទៅលើអ្នកទាំងឡាយដែលពុំទាន់ទទួលបានវ៉ាក់សាំងពេញលេញ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះថ្មីពីសំណាក់គណបក្សនានា បានដាក់បន្ទុកបន្ថែមទៀតលើវិធីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលបានស្នើនៅក្នុងសភា។ វិធានការនានាដែលត្រូវបានស្នើឡើងនឹងតម្រូវឲ្យពលរដ្ឋអាល្លឺម៉ង់ផ្ដល់ភស្តុតាងថា ខ្លួនបានចាក់វ៉ាក់សាំងរួចរាល់ ឬលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តរកវីរុស COVID-19 ដើម្បីអាចឡើងជិះរថយន្តក្រុងបាន ឬរថភ្លើងបាននៅក្នុងប្រព័ន្ធ " ៣ របស់ប្រទេសនេះ។
ចំណែកសហមេដឹកនាំគណបក្សនយោបាយបៃតងរបស់ក្រិកគឺលោក Robert Habeck បានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋ ARD ថា វិធានការនានានៃការបិទខ្ទប់នឹងចូលជាធរមាន សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ បញ្ហានេះបានកើតឡើង ខណៈដែលប្រទេសអាល្លឺម៉ង់ប្រឹងប្រែងទប់ស្កាត់រលកនៃការឆ្លង និងបង្ហាញឲ្យឃើញពីការកើនឡើងនៅទូទាំងសហភាពអឺរ៉ុប ចំពោះអ្នកដែលមិនព្រមចាក់វ៉ាក់សាំង៕
អត្ថបទ៖ សុខមាន