រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងរៀបចំបញ្ចុះបឋមសិលាកសាងអគារសិក្សា១ខ្នង៣ជាន់ជាអំណោយរបស់ឯកឧត្តមឌី វិជ្ជានិងលោកជំទាវហ៊ុនម៉ាណា

2025/02/20 06:51:01 pm        67

ស្វាយរៀង /÷ រដ្ឋបាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ម្សិលមិញនេះ មានរៀបចំពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា១ខ្នងមានទទឹង ៧ម៉ែត្រកន្លះ បណ្ដោយ៤៥ម៉ែត្រ កំពស់១៣.៥០ម៉ែត្រ ចែកចេញជាជាន់ផ្ទាល់ដី មាន បន្ទប់ទឹកនិងបន្ទប់បន្ទោបង់ចំនួន៥បន្ទប់ ទីធ្លា កន្លែងអាហារដ្ឋាន ១ ,បន្ទប់ធ្វើម្ហូប ១ ,បន្ទប់ប្រជុំរបស់ យុវជន ១ 

- ជាន់ទី១ មាន ៣ បន្ទប់សិក្សានិង

- ជាន់ទី ២ មាន ចំនួន៣ បន្ទប់សិក្សា ដែលជាអំណោយដ៏ថ្លៃថ្លា

របស់ឯកឧត្តម ឌី វិទ្យា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យគោកព្រីង ឃុំគោកព្រីង

ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមវត្តមានលោក ហែម សារិទ្ធអភិបាលស្រុកស្វាយជ្រំ និងលោកសាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត។

 លោក ហែម សារិទ្ធ អភិបាលស្រុក បានបញ្ជាក់ថា សំណង់អគារសិក្សា ដែលរដ្ឋបាលស្រុករៀបចំពិធីបញ្ចុះបឋមសិលានៅថ្ងៃនេះ គឺជាអំណោយលើកទី១សម្រាប់ឆ្នាំ២០២៥របស់ឯកឧត្តម ឌី វិទ្យា និងលោកជំទាវ ហ៊ុន ម៉ាណា ជួយឧបត្ថម្ភស្រុកស្វាយជ្រំ ។

 ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងលោក សាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត

បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិទ្យា និងលោកជំទាវហ៊ុន ម៉ាណា

ដែលបានយកចិត្តទុកដាក់គិតគូរលើវិស័យអប់រំក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ជនបទ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំនិងកសាងធនធានមនុស្សជាវិស័យអត្ថភាព តាមរយះផ្ដល់អគារសិក្សាដែលជាអាគារទីមួយល្អទំនើបនៅក្នុងភូមិសាស្ត្រនៅក្នុងឃុំគោកព្រីងនេះ។ ជាមួយគ្នានោះដែរក្នុងនាមថ្នាក់ដឹកនាំមន្ទីរលោកសាន់ នាងក៏បាន ណែនាំដល់លោកគ្រូអ្នកគ្រូពិសេសក្មួយៗ សិក្សាអនុសិស្សបន្ទាប់ពីទទួលបានអគារសិក្សាដ៏ល្អនេះត្រូវខិតខំរៀនសូត្រឆ្លើយតប ចំពោះឯកឧត្តមនិងលោកជំទាវដែលជាស្ថាបនិកឯក ក្នុងការរួមចំណែកកសាងធនធានមនុស្សដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ននិងទៅអនាគត។

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm