នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសដាណឺម៉ាក នឹងបង្កើនថវិកាយោធារបស់ខ្លួន ដល់៦,៩៩ពាន់លានដុល្លារ នៅឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីដោះស្រាយកង្វះធ្ងន់ធ្ងរនៅពេលខាងមុខ ជាពិសេសនៅក្នុងប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានការកាត់បន្ថយការចំណាយលើវិស័យការពារជាតិជាច្រើនទសវត្សរ៍មកនេះ។
ប្រទេសដាណឺម៉ាក កាលពីឆ្នាំមុនបានលៃលកថវិកាបន្ថែមសម្រាប់វិស័យយោធារបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះបានសន្និដ្ឋានថាត្រូវការបន្ថែមទៀត។

នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «តើពិភពលោកមើលទៅពុំមានសុវត្ថិភាព ទេឬ?» ពិតណាស់។ តើមានហេតុផលដើម្បីជឿថា វានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះដែរទេ? ទេ។
ប្រទេសដាណឺម៉ាក រួមជាមួយសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀតភាគច្រើន ក្នុងឆ្នាំនេះ ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើនសមត្ថភាពយោធាបន្ថែមទៀត។