លោក Trump បញ្ជាក់ពីមិត្តភាពដ៏ល្អជាមួយចិន ហើយអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ខណៈរំពឹងថា លោកXiទៅអាមេរិក

2025/02/20 07:05:26 pm        218

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធទី១៩កុម្ភៈសប្ដាហ៍នេះថា លោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន លោក Xi Jinping។

លោក Trump ក៏បាននិយាយផងដែរថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

ការលើកឡើងបែបនេះ មិនមែនជាលើកទី១ទេ បន្ទាប់ពីលោកបានក្លាយជាប្រធានាធិបតីថ្មីអាមេរិក កាលពីខែមករាឆ្នាំនេះ ។ ជាក់ស្ដែងអំឡុងខែកុម្ភៈនេះ លោក Trump ក៏ធ្លាប់បានធ្វើអត្ថាធិប្បាយដូចគ្នានេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ផងដែរ។

លោក Donald Trump បាននិយាយថាកាលពីថ្ងៃពុធសប្ដាហ៍នេះដែរថា លោកមានការរំពឹងទុកថា លោកប្រធានាធិបតីចិន Xi Jinping នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក តែលោកពុំបានបញ្ជាក់ពីពេលវេលានៃដំណើរនោះទេ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាន ថាអាមេរិក និងចិន អាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ការសន្ទនាឬ ការប្រាស្រ័យទាក់ទងគ្នាថ្មីៗនេះ រវាងលោក Xi និងលោក Trump ត្រូវគេមើលឃើញថាជាឱកាសសំខាន់មួយដើម្បីកាត់បន្ថយកម្ដៅនៃសង្រ្គាមពាណិជ្ជកម្ម ឬការពន្យាពេលដំឡើងពន្ធ។

មេដឹកនាំមហាអំណាចពិភពលោកទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទ មុនពេលលោក Trumpស្បថចូលកាន់អំណាចកាលពីថ្ងៃទី២០មករា និងបានពិភាក្សាបញ្ហាជាច្រើន រួមទាំងបណ្ដាញសង្គម TikTok ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm