ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោកស្រី Rebecca Hunter អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន SpaceX ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។




