ការងារបណ្តុះបណ្តាលយោធិនបន្តវេន គឺជាឆ្អឹងខ្នងដ៏ធំសម្រាប់ការពារជាតិមាតុភូមិ

2021/11/17 10:39:22 pm        209

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក គឹម រស្មី និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ធនធាន មនុស្សប្រកបដោយគុណភាព សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍នាយទាហានបន្តវេន ហើយក៏ ជាឆ្អឹងខ្នងដ៏ធំសម្រាប់ការពារជាតិមាតុភូមិផងដែរ។

 ក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី១ ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅក្រសួងការពារជាតិនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានលើកឡើងថា ការបណ្តុះបណ្តាលសិក្ខាកាមជាយោធិន គឺជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈ ឱ្យប្រជាជនរស់នៅ ដោយសុខសាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតជាដើម។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍បានសម្តែងនូវការគាំទ្រ និងការលើកទឹកចិត្តដល់នាយទាហាន សាស្ត្រាចារ្យ យោធាចារ្យ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ចំណុះឱ្យអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយបណ្តុះបណ្តាល បំពាក់បំប៉ន សមត្ថភាព ជាពិសេសជំនាញរដ្ឋបាល និងឋានលេខា តាមបណ្តាឆ្នាំនីមួយៗ ដើម្បីឆ្លើយតបទៅនឹងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាកកាលទី៤របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំនោះ។

យ៉ាងណាក៏ដោយនៅក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ឯក បានរំលឹកដល់នាយទាហានពលទាហាន ដែលជាសិក្ខាកាមទាំងអស់ «ត្រូវតែចូលរួមគ្រប់សកម្មភាពក្នុងការការពារសុខសន្តិភាព សន្តិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ កិច្ចការសង្គមធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យជាដើម»។

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំបន្ថែមដល់កងទ័ពទាំងអស់ ត្រូវលើកកម្ពស់គោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់របស់រដ្ឋ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ពិសេសអនុវត្តឱ្យមានប្រសិទ្ធភាពនូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» បាវចនា២ របស់សម្តេចតេ ហ៊ុន សែន គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ដែលបានថ្លែងក្នុងវេទិកានានាកន្លងមកផងដែរ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm