ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី រៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងព្រឹតិ្តការណ៍ធំៗចំនួន៣

2025/02/20 10:08:33 pm        197

ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងព្រឹតិ្តការណ៍ធំៗចំនួន៣។

លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មានថា ថ្ងៃនេះនាយកដ្ឋានបានរៀបចំកិច្ចពិធីសំពះគ្រូ មានគោលបំណងសំខាន់ៗចំនួន៣ គឺទី១. កិច្ចពិធីសំពះគ្រូ សុំសេចកី្តសុខចម្រើន ដើម្បីចេញទៅសម្តែងសិល្បៈទស្សនីយភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ខាងមុខនេះ, ទី២. កិច្ចពិធីសំពះគ្រូ សុំដំឡើងស្នាដៃល្ខោនចម្រុះ តន្រី្ត និងជីវិតខ្មែរ ដែលត្រៀមសម្តែងសិល្បៈទស្សនីយភាពនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទកោះពេជ្រ និងទី៣.កិច្ចពិធីសំពះគ្រូ សុំដំឡើងសិល្បៈទស្សនីយភាព ត្រៀមសម្តែងនៅក្នុងពិធីបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដែលមានទីតាំងប្រារព្ធ គឺនៅសួនច្បារមាត់បឹងតាកែវ។

លោក ឈាង ឆដាភ័ក្រ្ត បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំ២០២៥ នាយកដ្ឋានមានភារកិច្ចមមាញឹកខ្លាំង ជាក់ស្តែងគឺការសម្តែងសិល្បៈទស្សនីយភាពថ្មីៗ ដូចជាទើបបញ្ចប់ការសម្តែងសិល្បៈចំនួន០២លើក ដែលមានចំនួន៧ថ្ងៃ គឺការសម្តែងល្ខោនបាមោជ្ជទ័យ ចំណងជើងរឿង កុលាបប៉ៃលិន ក្នុងនោះមានការគាំទ្រច្រើនពីមហាជន និងមានការសំណូមពរឲ្យមានការសម្តែងរឿងកុលាបប៉ៃលិន បន្តទៀត ព្រមទាំងទម្រង់សិល្បៈផ្សេងៗទៀតផងដែរ។ កិច្ចការបន្ទាប់មកទៀត គឺនាយកដ្ឋាន ត្រៀមសម្តែងដើម្បីស្វែងរកមូលនិធិជួយដល់មនី្ទរពេទ្យគន្ធបុប្ជា និងសម្តែងក្នុងទិវាវប្បធម៌ជាតិ។ ដូច្នេះនាយកដ្ឋានមានការមមាញឹកខ្លាំង ក្នុងការចូលរួមផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជនជាតិ និងអន្តរជាតិ បានស្គាល់នូវអ្វីដែលជាមរតកវប្បធម៌ ដ៏មានតម្លៃរបស់ដូនតាយើង។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជន ទុកជូនជនបន្តវេន៕ អត្ថបទ៖រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm