ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា លោកបានទទួលដំណឹងកាលពីមួយម៉ោងមុននេះថា កងកម្លាំងរុស្ស៊ី បានឆ្លងកាត់ព្រំដែនជាមួយអ៊ុយក្រែន ពីតំបន់ឃើស(Kursk)។
លោក ពូទីន បាននិយាយនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា៖«ព័ត៌មានថ្មីៗបំផុតដែលខ្ញុំត្រូវបានគេរាយការណ៍កាលពីមួយម៉ោងមុន គឺថា នៅយប់មិញនេះ ក្រុមយុទ្ធជននៃកងពលតូចលេខ ៨១០ បានឆ្លងកាត់ព្រំដែននៃសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន ហើយបានចូលទៅក្នុងទឹកដីរបស់គូប្រជែងនេះ»។
កងទ័ពរុស្ស៊ី បាននិងកំពុងរុញច្រានកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ឃើស បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ កាលពីខែសីហា ឆ្នាំ ២០២៤។