កសិករខេត្តស្វាយរៀងអះអាងថាការងារធ្វើស្រែប្រាំងឆ្នាំនេះទទួលបានផលចំណេញតិចតួច

2025/02/20 11:09:01 pm        72

ស្វាយរៀង ៖ បើទោះជាតម្លៃស្រូវនៅឆ្នាំនេះមានតម្លៃចុះថោក តែការងារធ្វើស្រែប្រដេញ និងស្រូវប្រាំងរបស់កសិករខេត្តស្វាយរៀងមានការកើនឡើងជាង៥ពាន់ហិចតាលើផែនការផលិតស្រូវរដូវប្រាំងប្រចាំឆ្នាំរបស់ខេត្តចំនួន២ម៉ឺន៥០០ហិចតា។

លោកស្រី រៀម សាវឿន ក្នុងពេលប្រមូលច្រូតកាត់ផលស្រូវ នៅក្នុងភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានប្រាប់ ទូរទស្សន៏ BTV អោយដឹងថា ស្រូវនៅឆ្នាំនេះមានតម្លៃថោងជាងឆ្នាំមុនច្រើន ខណៈដែលឆ្នាំមុនក្រុមឈ្មួញដើរ ប្រមូលទិញស្រូវតាមវាលស្រែមានតម្លៃចាប់ពី១ពាន់ទៅ១ពាន់១០០រៀល តែសម្រាប់ឆ្នាំនេះក្រុមឈ្មួញដើរប្រមូលទិញស្រូវមកដល់វាលស្រែឲ្យតម្លៃតែ៧៥០រៀល ក្នុងមួយគីឡូក្រាម បើក្រុមគាត់ដឹកនាំយកទៅលក់ដល់គោលដៅនៅក្នុងភូមិសាស្ត្រប្រទេសវៀតណាម ក្នុងមួយគីឡូស្រូវលក់អាចលក់បាន៨៥០រៀលដែរ។

លោកស្រីបានបញ្ជាក់ថាការផលិតស្រូវនៅឆ្នាំនេះ តម្លៃដើមផលិតមានការកើតឡើង ពេលប្រមូលផលស្រូវលក់ទូទាត់មានការចំណេញតិចតួចសម្រាប់ពលរដ្ឋដែលរស់នៅនិងធ្វើស្រែកៀកនិងប្រទេសវៀតណាម តែបើអ្នកនៅឆ្ងាយហើយនាំស្រូវយកមកលក់ទូទាត់មិនរួចថ្លៃដើមទេដោយជីគីមី ថ្នាំពុលកសិកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់។ សំឡេង....

តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ដែលទូរទស្សន៍ btv ទទួលបានតាមសារតេឡេក្រាម គិតមកដល់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥នេះកសិករបានធ្វើការប្រមូលទុកដាក់ផលស្រូវប្រដេញទឹកនិងស្រែប្រាំងបានចំនួនប្រមាណ១ម៉ឺន ៧ពាន់៥តោន ក្នុងនោះកសិករក្នុងខេត្ត និងខេត្តជិតៗបាននាំស្រូវទៅកាន់ទីផ្សារវៀតណាមចំនួនតាមភូមិសាស្ត្រខេត្តមានចំនួន៤ម៉ឺន ៧ពាន់៨២៦តោន ដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃចាប់ពី៨៥៩រៀល ទៅ៩០០រៀល ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm