អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យអាងស្តុកទឹកចំនួន២កន្លែង នៅស្រុកក្រូចឆ្មារ

2025/02/20 11:09:20 pm        189

ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ ទំនប់​បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះ​សំណាល​ជាមួយ​បង​ប្អូន​ប្រជា​កសិករ​អាស្រ័យ​ផល ក្នុងស្រុកក្រូចឆ្មារ ។ ជាមួយការចុះពិនិត្យនេះឯកឧត្តមបាន នែនាំដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាសទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ព្រោះ​ថា​ឆ្នាំ​នេះ​ទឹក​តាមប្រឡាយ ត្រពាំង និងបឹងមួយចំនួនបានរីង ដោយសារតែ​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក​ច្រើន​លើ​ការស្រោចស្រព។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យ​ផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូម​បងប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវ​ប្រាំង​នេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើការស្តារ បឹងនេះបន្ថែមដើម្បី​មាន​ភាពងា​យ​ស្រួល​ក្នុង​ការ​ផ្ទុក​ទឹក​សម្រាប់​ប្រើ​ប្រាស់​ស្រោចស្រព​ដំណាំក្នុងរដូវប្រាំង ។ បងប្អូន​ប្រជា​ពលរដ្ឋ​កសិករ​ដែល​អាស្រ័យ​ផល​ដោយ​ប្រើ​ប្រាស់​ទឹក​បឹង​ទាំង២នេះ គឺបងប្អូនអាចអាស្រ័យផលបាន ប៉ុន្តែយើងនឹងទុកបឹង​នេះ​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​ប្រើ​ប្រាស់ជាប្រយោជន៍រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយ​ដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុក​ទឹក​ក្នុង​បឹង​បានច្រើនសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្មផ្សេងៗ ពិសេស​ដំណាំ​ស្រូវ ថ្នាំជក់ និងពោត ជាដើម ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និង​ធ្វើ​ការ​ណែនាំ​ដល់​ប្រជា​កសិករ​បង​ប្អូន​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​កសិកម្ម​ក្នុង​រដូវ​ប្រាំង​នេះ​សូម​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និង​មិន​មាន​ការ​ខាត​បង់លើការដាំដុះក្នុងរដូវប្រាំងនេះ ។

សូមជម្រាបថា ឆ្នាំ២០២៥ នារដូវប្រាំងនេះ ក្នុងខេត្តត្បូងឃ្មុំ​ទាំង​មូល​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​សម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ពិសេសដំណាំស្រូវ តែយ៉ាងណា​ភ្លាមៗ​អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​នេះក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ បានអន្តរាគមន៍ជួយបូមទឹក បុកអណ្តូង សង្រ្គោះ​ស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា រាប់រយហិកតា ដោយមិន​ទុក​ឲ្យស្រូ​វ​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាតនោះទេ៕ ដោយ៖ ជឹង សេងឡុង 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm