ប្រមុខពាណិជ្ជកម្ម EU៖ ប្លុកនឹងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការដំឡើងពន្ធរបស់អាមេរិក

2025/02/20 11:16:57 pm        50

ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ប្លុកនឹងឆ្លើយតបវិញ «យ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័ស» ដើម្បីការពារផលប្រយោជន៍ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុវត្តគោលការណ៍ដំឡើងពន្ធលើទំនិញរបស់ខ្លួន ដោយច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង EU មានភាពអយុត្តិធម៌។

ខណៈដែលអឺរ៉ុបកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងនូវភាពតានតឹងផ្នែកពន្ធគយ ជាមួយសហរដ្ឋអាមេរិក នៅឯទីក្រុងវ៉ាស៊ីនតោន លោក Maros Sefcovic បានប្រាប់ថា៖ «ទំនាក់ទំនងនោះគឺជាគំរូដ៏ល្អឥតខ្ជោះនៃភាពជាដៃគូឈ្នះ-ឈ្នះ ហើយមិនមានអ្វីអយុត្តិធម៌ នៅក្នុងនោះឡើយ»។

ប៉ុន្តែលោក Sefcovic បានបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុប ដើម្បីឲ្យមានកិច្ចព្រមព្រៀង ដូចជាលទ្ធភាពនៃការកាត់បន្ថយ ឬលុបចោលពន្ធលើរថយន្ត និងផលិតផលផ្សេងទៀត។

លោក បានប្រាប់អ្នកចូលរួមស្ដាប់នៅវិទ្យាស្ថានសហគ្រាសអាមេរិកថា៖ «ប្រសិនបើយើង នឹងនិយាយអំពីការបញ្ចុះពន្ធ ឬសូម្បីតែការលុបពន្ធតែម្ដង ជាពិសេសសម្រាប់ផលិតផលឧស្សាហកម្ម ចំណុចនេះនឹងក្លាយជាអ្វី ដែលយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការពិភាក្សា»។

នៅមុនមានការពិភាក្សាជាមួយសមភាគីអាមេរិក លោក Sefcovic ដែលជាស្នងការអឺរ៉ុបទទួលបន្ទុកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា៖ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Sefcovic នៅសហរដ្ឋអាមេរិកនេះ កើតមានឡើងបន្ទាប់ពីលោក Trump បានគំរាមដាក់ «ពន្ធបដិការ» (ពន្ធតបតវិញ) លើសម្ព័ន្ធមិត្ត និងគូសត្រូវ ដោយផ្តោតលើសហភាពអឺរ៉ុប សម្រាប់អ្វីដែលលោកចាត់ទុកថា មាន «ភាពអយុត្តិធម៌ធ្ងន់ធ្ងរខ្លាំង» នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm