កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកបន្ទាយអំពិលចុះជួយច្រូតស្រូវពលរដ្ឋ

2021/11/17 11:50:37 pm        553

ឧត្ដរមានជ័យ ៖ ដោយមើលឃើញពីការលំបាកខ្វះខាត នូវកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែនមួយចំនួន ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ក្នុងរដូវកាលប្រមូលផលស្រូវ កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងមួយចំនួនដើម្បីរួមគ្នាចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ។

លោកវរសេនីយន៍ឯក ខាត់ វណ្ណា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការងារជួយដល់សង្គម កងទ័ពក្រៅពីមាន​កាតព្វកិច្ចការពារជាតិមាតុភូមិនោះ​ គឺមានតួរនាទីដ៏សំខាន់ក្នុងការងារសង្គម ដើម្បីជួយចែក​រំលែក​នូវ​ការលំបាកនានារបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាខ្វះខាតនូវកម្លាំងពលកម្ម​ក្នុងការ​ប្រមូល​ផ​លស្រូវ។

លោកមេបញ្ជាការ បានបន្តថា នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះដែរ​ ប្រជាពលរដ្ឋមួយចំនួន បានធ្វើការ​ប្រមូលផលស្រូវកំពុងតែមានការខ្វះខាតនូវកម្លាំងពលកម្ម ដើម្បីជួយសម្រួលការងារ​ជូន​ដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សក្នុងរដូវច្រូតកាត់ប្រមូលផលស្រូវនោះ​ កងកម្លាំងយោធា បាន​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ​ចុះជួយច្រូតស្រូវជូនពលរដ្ឋ ដោយមិនគិតពីការហត់នឿយអ្វី​នោះ​ឡើយ នៅនឹងមូលដ្ឋាន។

កត្ដាទាំងនេះហើយ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការសាមក្គីភាពរវាងកងទ័ព និងប្រជាពលរដ្ឋ គឺស្តែងចេញពីទឹកចិត្តដ៏ល្អ ​ក្នុងនាមខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក៕

អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm