ទីក្រុងសេអ៊ូល៖ អ្នកទោសសង្គ្រាមកូរ៉េខាងជើង មានសិទ្ធិជ្រកកោន នៅកូរ៉េខាងត្បូង

2025/02/20 11:29:34 pm        36

ទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងមានសិទ្ធិទទួលបានសញ្ជាតិកូរ៉េខាងត្បូង បន្ទាប់ពីសារព័ត៌មានមួយ បានចេញផ្សាយបទសម្ភាសន៍ជាមួយទាហានដែលត្រូវបានចាប់ខ្លួន នៅប្រទេសអ៊ុយក្រែន ដែលបាននិយាយថា រូបគេមានគម្រោងស្វែងរកសិទ្ធិជ្រកកោន នៅកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា សារព័ត៌មាន Chosun Ilbo នៅទីក្រុងសេអ៊ូល បានចុះផ្សាយបទសម្ភាសន៍ជាមួយទាហានកូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយពណ៌នាអំពីការប្រយុទ្ធ «ឃោរឃៅ» នៅសមរភូមិជួរមុខ ដែលចារកម្មលោកខាងលិចនិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានទៅរាប់ពាន់នាក់។

ទាហានដែលសារព័ត៌មាននេះ ហៅឈ្មោះ Ri នៅតែស្ថិតក្នុងការឃុំឃាំងរបស់អ៊ុយក្រែន ហើយកិច្ចសម្ភាសន៍ត្រូវបានធ្វើឡើងពីក្នុងបន្ទប់ដាច់តែឯងនៃមន្ទីរឃុំឃាំងមួយ នៅឯទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹង។

អ្នកសារព័ត៌មានផ្នែកអន្តរជាតិរបស់សារព័ត៌មាន Chosun បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១៩ ខែកុម្ភៈថា កិច្ចសម្ភាសន៍ត្រូវបានរៀបចំឡើងតាមរយៈអាជ្ញាធរអ៊ុយក្រែន ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយបានឡើយ ជុំវិញថា តើអ្នកទោសត្រូវបានបង្ខិតបង្ខំដែរ ឬអត់។

លោក Ri បានប្រាប់សារព័ត៌មាននេះថា ឥឡូវនេះ រូបលោក «៨០ភាគរយ» បានសម្រេចចិត្តថា លោក «គ្រោងនឹងដាក់ពាក្យសុំឋានៈជាជនភៀសខ្លួន ហើយធ្វើដំណើរទៅកូរ៉េខាងត្បូង»។

ដោយអត្ថាធិប្បាយលើសេចក្ដីរាយការន៍នេះ មន្ត្រីម្នាក់មកពីក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានប្រាប់ថា៖ «ទាហានកូរ៉េខាងជើងត្រូវបានចាត់ទុកដោយរដ្ឋធម្មនុញ្ញថា ជាជនជាតិរបស់យើង»។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានបន្ថែមថា៖ «ការគោរពឆន្ទៈសេរីរបស់បុគ្គលទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍អ្នកទោស ស្របនឹងច្បាប់ និងការអនុវត្តអន្តរជាតិ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm