កម្ពុជា-ចិន រៀបចំវេទិកាផ្លាស់ប្តូរវប្បធម៌ លើកទី៤ នៅទីក្រុងប៉េកាំង ប្រទេសចិន

2025/02/20 11:41:14 pm        252

ទីក្រុងប៉េកាំង៖ វេទិកាផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា លើកទី៤ ដែលមានចំណងជើងថា «ភ្នំ​សមុទ្រ​គ្មាន​ព្រំដែន អ្នកជិតខាងចិត្តរួមគ្នា» ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង ប៉េកាំងប្រទេសចិន នៅថ្ងៃទី១៧ ខែ​​កុ​​ម្ភៈ ឆ្នាំ២០២៥។

វេទិកានេះត្រូវបានរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ហើយសហការរៀបចំដោយក្រុ​​ម​​ហ៊ុ​​ន​​ China Huaneng Group Co., Ltd., (ឆៃណា ហ័រនឹង)​សាកល​វិទ្យាល័យ​ភាសា​បរទេស​ប៉េកាំង រួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មាន​ប្រសាសន៍ក្នុងវេទិកា លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងថា ក្នុង​រយៈពេលបីឆ្នាំកន្លងមកនេះ សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ​បានរៀប​ចំ​សកម្មភាព​ផ្លាស់​ប្តូរ​វប្បធម៌​ជា​​​​ច្រើន ដោយមានតួនាទីសំខាន់ក្នុងការចងសម្ព័ន្ធមិត្តភាព និងការយល់​ច្បាស់​រវាង​ប្រជា​ជន​ទាំង​ពីរ។ ស្ថា​នទូតចិនប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រសម្ព័ន្ធភាព ធ្វើឱ្យការផ្លាស់ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិការកាន់តែស៊ីជម្រៅ​​រវា​​ងចិន និងកម្ពុជា និង​បន្ត​ពង្រឹង​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ។

លោក ស៊ុយ ប៊ុនឡាយ លេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានថ្លែងដែរថា វេទិកានេះបា​​​​ន​ពង្រឹងបន្ថែមទៀតនូវស្ពានការតភ្ជាប់រវាងប្រជាជនទាំងពីរ និង​ជួយ​ជា​កម្លាំង​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ស៊ី​ជម្រៅរវាងរដ្ឋាភិបាលទាំងពីរក្នុងវិស័យមនុស្សធម៌។លើសពីនេះ លោកសង្ឃឹមថា វេទិកានេះនឹងអាចព​​ង្រីក​​​​បន្ថែមទៀ​​ត​​លើវិស័យជាច្រើនដូចជាវប្បធម៌ និង​ទេសចរ​ណ៍​នា​ពេល​អនាគត​។

ជាមួយគ្នានេះ លោក Li Xiangliang អគ្គនាយករង China Huaneng Group Co., Ltd., ​(​ឆៃ​ណា ​ហ័រនឹង)បានថ្លែងថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមក្នុងអភិបាលកិច្ច ថាម​ពល​សកល និ​​​​ង​​​ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពិភពលោក ក្រុមហ៊ុនហ័រនឹង បាន​ផ្តោត​ការ​យក​ចិត្ត​ទុ​​​កដា​​ក់យ៉ាងខ្លាំងលើការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅយុគសម័យថ្មី ដោយ​បានអនុវត្តយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ​ដែល​មាន​វិស័យ​សំខាន់​ទាំង​៦​» រវាងចិននិងកម្ពុជា និ​​​ង​​បម្រើការងារយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹង «យុទ្ធ​សាស្ត្រ​បញ្ច​កោណ​» ​របស់កម្ពុជា ផ្តោតលើគោ​​ល​​​ដៅឈ្នះឈ្នះ និងប្រើវប្បធម៌ជាស្ពានភ្ជាប់ តាមរយៈ​សម្ព័ន្ធ​ផ្លាស់​ប្តូរ​វប្បធម៌កម្ពុជា-ចិន ក្រុមហ៊ុនបានរៀ​​​​បចំ​​ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបង្ហាញ​ពី​ខ្លឹមសារ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសមាហរណកម្មវប្បធម៌រវាងប្រ​​​​​​​ទេ​​សទាំងពីរ។

គួរបញ្ជាក់ដែរថា វេទិកាផ្លាស់ប្តូរវប្បធម៌ លើកទី៤  កម្ពុជា-ចិន បានរៀបចំជាបីផ្នែករួមមាន៖ទី១. រូបភាពរំ​​​​លឹ​​ករា​​ប់ពាន់ឆ្នាំ ទី២.ភ្នំ​និង​សមុទ្រ​បង្ហាញ​អំពី​មិត្ត​ភាព​យូរ​អង្វែង​ និង​ទី៣.​អ្នក​ប្រាជ្ញ​និយាយ​អំពី​អ្ន​​ក​​ជិតខាងល្អ ដើម្បីបង្ហាញពី​មិត្តភាព​ជ្រាល​ជ្រៅ​ដ៏​មាន​ប្រវត្តិ​យូរ​លង់​របស់​ប្រទេស​ចិន និង​កម្ពុជា និ​​ង​​បញ្ជូ​​ន​​​ក្តីសង្ឃឹមល្អប្រសើរនៃការចាប់ដៃគ្នារីកចម្រើន និងមិត្តភាព​អនុវតន៍​ពី​ជំនាន់​មួយ​ទៅជំ​​នា​​​​ន់មួយ៕ អត្ថបទ៖ទូច សោភ័ណ

 

 

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm