ក្រសួងការពារជាតិរបស់ប្រទេសទួរគី បាននិយាយនៅថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបាន «សម្លាប់» សមាជិកគណបក្សពលករឃើដ (PKK) ៩នាក់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ ត្រូវបានគេកំណត់គោលដៅ នៅក្នុងតំបន់ Hakurk និង Gara ដោយមិនបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានកើតឡើង នៅពេលណានោះទេ។
ក្រសួងបានបន្ថែមថា៖«យើងនឹងបន្តវាយប្រហារគោលដៅភេរវកម្មប្រកបដោយប្រសិទ្ធភាព»។
ជារឿយៗ អាជ្ញាធរទួរគីប្រើពាក្យ «សម្លាប់» ដើម្បីបង្ហាញថា ក្រុមសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ ចាប់ខ្លួន ឬចុះចាញ់។
គណបក្សពលករឃើដ (PKK) ដែលចាត់ទុកជាអង្គការភេរវករដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋទួរគី អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កងកម្លាំងសន្តិសុខទួរគី ធ្វើប្រតិបត្តិការឆ្លងព្រំដែនជាប្រចាំនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួន និងមូលដ្ឋានរបស់ PKK ។