នគរបាលនិយាយថា ជនវាយប្រហារម្នាក់ បានសម្លាប់មនុស្ស ២នាក់ដោយប្រើប្រាស់កាំបិតនៅផ្សារទំនើបមួយកន្លែងស្ថិតក្នុងទីក្រុង Hradec Kralove ប្រទេសឆេកនាថ្ងៃព្រហស្បតិ៍នេះ ហើយពួកគេបានឃាត់ខ្លួនជនវាយប្រហារសង្ស័យក្រោយឧបទ្ទេវហេតុកើតឡើង ។
ទូរទស្សន៍ឆេក រាយការណ៍ថា ជនសង្ស័យគឺជាពលរដ្ឋឆេកវ័យ ១៦ឆ្នាំ ។
នគរបាលបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា បើទោះបីជាពួកយើងបានទៅដល់កន្លែងកើតហេតុភ្លាមៗ រយៈពេលប៉ុន្មាននាទីក្រោយទទួលបានសេចក្តីរាយការណ៍យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលពួកគេមិនអាចសង្រ្គោះអាយុជីវិតបាន ថ្វីបើមានការខិតខំអស់ពីលទ្ធភាពពីក្រុមឆ្លើយតបយ៉ាងណាក្តី ។
នគរបាលនិយាយថា ពួកគេកំពុងស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យមានការវាយប្រហារដោយកាំបិតបែបនេះនៅក្នុងទីក្រុង Hradec Kralove ដែលមានចម្ងាយប្រហែល ១១០គ.មភាគខាងកើតទីក្រុង Prague ៕