
ភ្នំពេញ៖ សមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(ស. ស.យ.ក.) ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមហ្វេសប៊ុករបស់ឯកឧត្ដម ហ៊ុន ម៉ានី ផ្សព្វផ្សាយនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា។
ប្រភពដដែលបន្តថា នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ "ស្មារតី២ធ្នូ" ជាពិសេស គឺស្មារតីនៃការលះបង់របស់សមាជិ ក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំ ងឺកូវីដ-១៩។ មហាក្រុមគ្រួសារយុវជន នៃ ស.ស.យ.ក. ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួ យរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យឱ្យបានស្ថិត ស្ថេរគង់វង្សតរៀងទៅ។
ហ្វេសប៊ុករបស់ឯកឧត្ដម ហ៊ុន ម៉ានី ដដែលក៏បានសរសេរនូវសារដ៏មានខ្លឹមសារដោយលើកឡើងថា៖ «ខ្ញុំមានមោទនភាព ដែលបានក្លាយជាសមាជិកម្នាក់ នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ! »៕ ដោយ៖ គង់ ឌិន