ក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរៀបចំសមយុទ្ធកងទ័ពអាកាសរួមគ្នាជាមួយសហរដ្ឋអាមេរិក
ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-1B ១គ្រឿងរបស់សហរដ្ឋអាមេរិក ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធនេះ បង្ហាញពីសមត្ថភាពធ្វើឲ្យញញើតដ៏មហាសាលដោយសហរដ្ឋអាមេរិក
ក្នុងការឆ្លើយតបនឹងការគំរាមកំហែងពីកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរិះគន់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអូស្រ្តាលី
ក្រោមភាពជាដៃគូ AUKUS ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០២១
និងចាត់ទុកវាថាជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ។
KCNA បានរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកយល់ឃើញថាកូរ៉េខាងជើងគឺជាឧបសគ្គក្នុងការបង្កើតអនុត្តរភាពក្នុងតំបន់
ហើយរដ្ឋនុយក្លេអ៊ែរមួយនេះ នឹងមិនអង្គុយនៅស្ងៀមនោះទេ ៕