នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ChinaSouthern Airlines បានធ្វើដំណើរមកដល់ទីក្រុង Mae Sot ប្រទេសថៃ ដើម្បីដឹកជនជាតិចិនវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្រោយរកឃើញពួកគេនៅក្នុងមជ្ឈមណ្ឌលឆបោកតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ។
រថយន្តក្រុង ២គ្រឿង បានធ្វើដំណើរដល់ទីក្រុង MaeSot ដែលជាព្រំប្រទល់ទីក្រុង Myawaddy ស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា
ដើម្បីដឹកជញ្ជូនជនជាតិចិនឡើងយន្តហោះ ។
អង្គការសហប្រជាជាតិ(UN) បាននិយាយថាមនុស្សរាប់ម៉ឺននាក់ ត្រូវបានជួយដូរដោយក្រុមឧក្រិដ្ឋជនបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបែបនេះ ដែលរីកលូតលាស់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមទាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ។
បើទោះបីជាប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី មជ្ឈមណ្ឌលបែបនេះ ទើបតែប្រឈមនឹងការត្រួតពិនិត្យថ្មីទេកាលពីពេលថ្មីៗកន្លងទៅនេះក្រោយការសង្រ្គោះ និងការវិលត្រឡប់មក កាន់ប្រទេសចិនវិញរបស់តារាសម្តែង Wang
Xing ដែលត្រូវបានគេចាប់ជម្រិតនៅក្នុងប្រទេសថៃ ក្រោយការអូសទាញនៅទីនោះជាមួយនឹងការសន្យាផ្តល់ការងារធ្វើ
៕