ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងកាលពីថ្ងៃពុធថា ការវាយប្រហាររបស់យានដ្រូនអ៊ុយក្រែនលើស្ថានីយ៍បូមប្រេង CPC ស្ថិតក្នុងតំបន់ភាគខាងត្បូងរុស្ស៊ី អាចនឹងត្រូវបានសម្របសម្រួលដោយអឺរ៉ុប បើទោះបីជារូបលោកបង្ហាញក្តីសង្ឃឹមថា នេះមិនមែនជាករណីក៏ដោយ ។
លោក Putinនិយាយថា លោកមានជំនឿថា អ៊ុយក្រែនមិនអាចរៀបចំការវាប្រហារបែបនេះបានទេ ហើយវាទំនងជាមានការជាប់ពាក់ព័ន្ធនឹងក្រុមចារកម្មលោកខាងលិច ។
ការវាយប្រហារយានដ្រូន ត្រូវចំស្ថានីយ៍បូមប្រេងនៅលើបំពង់បង្ហូរឧស្ម័នក្នុងប្រទេសរុស្ស៊ី ធ្វើឲ្យកាត់បន្ថយលំហូរប្រេងចេញពីប្រទេសកាហ្សាក់ស្ថាន ចេញទៅកាន់ទីផ្សារពិភពលោក ដែលត្រូវបានបូមដោយក្រុមហ៊ុនលោកខាងលិច រួមទាំងក្រុមហ៊ុន Chevron និងក្រុមហ៊ុន Exxon ។
លោក Putinនិយាយថា កាលពីរយៈពេល ២ថ្ងៃមុន កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារវា ហើយរយៈពេល ២ថ្ងៃក្រោយមក អឺរ៉ុបប្រកាសថា ពួកគេមិនអាចជួសជុលស្ថានីយ៍មួយនេះបានឡើយ ដោយសារឧបករណ៍សំខាន់ផលិតនៅអឺរ៉ុប រួមទាំងក្រុមហ៊ុនអាល្លឺម៉ង់ង Siemens ផងដែរ ៕