ប្រទេសប៉េរូរងការវាយប្រហារពីទឹកជំនន់ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកទន្លេហូរប្រៀបច្រាំង ធ្វើឲ្យប៉ះពាល់ដល់ទីក្រុងជាច្រើននៅទូទាំងប្រទេស និងបង្ខំឲ្យមានការដាក់ពង្រាយក្រុមជួយសង្រ្គោះទៅកាន់តំបន់រងគ្រោះនៅតាមសហគមន៍ជាច្រើនដូចជាតំបន់ Ucayali និងតំបន់ Piura ។
ក្រុមជួយសង្រ្គោះនាំគ្នាចែកចាយស្បៀងអាហារ និងជួយទប់បាវខ្សាច់ ដើម្បីការពារការជន់លិចខ្លាំងជាងនេះ ។
លោក Armando Gonzalez គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Atalaya និយាយថា ពួកយើងបានភ្ញាក់ពីដំណេកនៅវេលាម៉ោង ១យប់រំលងអាធ្រាត្រ ពេលដែលទឹកបានជន់លិចផ្ទះរបស់ពួកយើង ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ការវាយតម្លៃផលខូចខាត នឹងត្រូវធ្វើឡើងនៅពេលដែលទឹកជំនន់ស្រកទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕