កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់

2021/11/18 02:20:58 am        522

ភ្នំពេញ៖ ការរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជន ឬកូនបំណុល តាមផ្លូវតុលាការជានីតិវិធីអនុវត្តជាប្រក្រតី លើគ្រប់បុគ្គលដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណី មិនមែនអនុវត្តចំពោះតែ សម រង្ស៊ី និង ជូឡុង-សូមួរ៉ា ទេ។ នេះជាសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ ក្រុមមេធាវីរាជរដ្ឋាភិបាលដែលមានឯកឧត្តមគីតិចជាប្រធាន។

សេចក្តីថ្លែងការណ៍ដដែរបានញ្ជាក់ថា ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។

ការអនុវត្តទោសទណ្ឌ តាមសេចក្តីសម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជា សេចក្តីសម្រេចស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ។

នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែងនូវទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្តឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណី ដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះដែលបណ្តាលមកពីអំពើល្មើសនោះ។

ក្នុងនោះដែរ ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹង ដោយស្ម័គ្រចិត្តទេ ដើមបណ្តឹង មានសិទ្ធិសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសងសំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមាន អានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី។

នៅក្នុងសេចក្តីថ្លែងការបានសង្កត់ធ្ងន់ថា បុគ្គលឈ្មោះ សម រង្ស៊ី និង ជូឡុង-សូមួរ៉ា បានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបញ្ញត្តិថាជាបទល្មើស។ នីតិវិធីរបស់តុលាការ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ រហូតចប់សព្វគ្រប់តាមច្បាប់ជាធរមាន ហើយបុគ្គលនេះ ត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្តីសម្រេច របស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ា និងមានអានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្តន្ទាទោសជនល្មើសនេះពីបទព្រហ្មទណ្ឌ និងកំណត់ផ្តល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ។ បច្ចុប្បន្នបុគ្គលបំពានច្បាប់ឈ្មោះ សម រង្ស៊ី និង ជូឡុង-សូមួរ៉ា ត្រូវប្រឈមនឹងអំណាចសាលក្រម សាលដីកា ដែលចូលជាស្ថាពរជាបន្តបន្ទាប់ទៀត ព្រមទាំងបណ្តឹងសុំអនុវត្តដោយបង្ខំជាបន្តបន្ទាប់ទៀតផងដែរ។

ឯកឧត្តម គី តិច បានបញ្ជាក់បន្ថែមថា នីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ នូវអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ ពិរុទ្ធជនឈ្មោះ សម រង្ស៊ី និង ជូឡុង-សូមួរ៉ា ដែលជាទ្រព្យឯកជនរបស់ពិរុទ្ធជននេះ ជាការប្រតិបត្តិនូវ ច្បាប់ និងនីតិវិធីជាធរមានទាំងស្រុង។

ថ្វីត្បិតតែអចលនវត្ថុនេះ ធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃអតីត គណបក្សនយោបាយ ប៉ុន្តែ ទ្រព្យនេះជាកម្មសិទ្ធិរបស់រូបវ័ន្តបុគ្គលឈ្មោះ សម រង្ស៊ី និង ជូឡុង-សូមួរ៉ា ដែលមានកាតព្វកិច្ចត្រូវសងសំណងរដ្ឋប្បវេណី តាមអំណាចនៃសេចក្តីសម្រេចស្ថាពររបស់តុលាការ ហើយមិនបានសងសំណងនោះដោយស្ម័គ្រចិត្ត។

នៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់លើអចលនវត្ថុនេះ អចលនវត្ថុនេះនឹងក្លាយជាកម្មសិទ្ធិរបស់ អ្នកទិញ ដែលបានដេញថ្លៃទិញពីតុលាការ ហើយបុគ្គល សម រង្ស៊ី និង ជូឡុង-សូមួរ៉ា ឬជនណាក៏ដោយ គ្មានសិទ្ធិ ទទួលបានអចលនវត្ថុនេះវិញឡើយ។

សូមរបញ្ជាក់ថា សាលាដំបូង រាជធានី ភ្នំពេញ បានចេញ ដីកា សម្រេច លក់ ដោយ បង្ខំ ផ្ទះ ទណ្ឌិត សម រង្ស៊ី ដែលជាអតីតទីស្នាក់ការ អតីត គណបក្ស សង្គ្រោះជាតិ ដើម្បី យកលុយ ទៅ សង ម្ចាស់បំណុល ចំនួន ៤ ភាគី ។ យោងតាម ដីកា ចំនួន ៤ ដែល ចេញ ដាច់ឡែក ពីគ្នា ដោយ លោក អ៊ឹម វណ្ណៈ ចៅក្រម អនុវត្ត សាលាដំបូង រាជធានី-ភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឱ្យដឹងថា ផ្ទះដែលលក់ទាំង បង្ខំ នេះ នឹងត្រូវ បង់ ជិត ១ លាន ដុល្លារ ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បង់ប្រាក់ ៦ សែនដុល្លារ ជូនសម្តេចពញា ហេង សំរិន បង់ប្រាក់ ប្រមាណ ៥ សែនដុល្លារ ជូន ឧបនាយករដ្ឋមន្ត្រី ស ខេង និងបង់ប្រាក់ជាង ៤,៤ សែនដុល្លារជូនរដ្ឋាភិបាលកម្ពុជា។

ដីកាសម្រេចនេះបន្តថា ផ្ទះត្រូវបាន រឹបអូស អចលនវត្ថុ ចេញ ដោយ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ភ្នំពេញ ដែលមានប័ណ្ណសម្គាល់លេខ ភព ០៩ ៧២៥ ចុះ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ គឺ ស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែលជា កម្មសិទ្ធិ របស់ កូនបំណុល នៃ ការអនុវត្ត ឈ្មោះ សម រង្ស៊ី និង ប្រពន្ធ ឈ្មោះ ជូឡុង សូមួរ៉ា ដើម្បី យកប្រាក់ មក ទូទាត់ បំណុល ឱ្យ ម្ចាស់បំណុល នៃ ការអនុវត្ត រហូតដល់ គ្រប់ ចំនួន៕ អត្ថបទ៖ ដាវណ្ណ

 


 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm