យោងតាមការអះអាងរបស់លោក Oleksandr Prokudin គឺជាអភិបាលតំបន់ Kherson បានឲ្យដឹងថា នៅទីក្រុងភាគខាងត្បូង Kherson ប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ី បានវាយប្រហារអគារកម្ពស់ច្រើនជាន់ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ហើយនិងការខូចខាតធ្ងន់ធ្ងរនាថ្ងៃព្រហស្បតិ៍នេះ ។
លោក Prokudin បានចែករំលែករូបភាពវីដេអូឃ្លីបឃើញក្រុមជួយសង្រ្គោះកំពុងធ្វើការនៅកន្លែងកើតហេតុនៃប្លុកអគារផ្ទះល្វែងរងការខូចខាចធ្ងន់ធ្ងរ ។
គួរឲ្យដឹងថា ទាហានរុស្ស៊ី បានដកចេញពីច្រាំងខាងលិចទន្លេ Dnipro កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ហើយដណ្តើមយកទីតាំងឈរជើងនៅច្រាំងខាងកើត ជាទីដែលពួកគេតែងតែវាយប្រហារទីក្រុងតូច-ធំ និងភូមិទល់មុខគ្នា ដោយប្រើប្រាស់កាំភ្លើងធំ ។
រុស្ស៊ីបានច្រានចោលការវាយប្រហារលើគោលដៅស៊ីវិល ប៉ុន្តែពួកគេតែងតែវាយប្រហារលើទីក្រុងនៅពីក្រោយខ្សែត្រៀមមុខ អំឡុងការវាយលុករយៈពេលជិត ៣ឆ្នាំរបស់ពួកគេលើអ៊ុយក្រែន ៕

