ភ្នំពេញ៖ យោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទីរសៀល ក្រុម ការងារចម្រុះថ្នាក់ខណ្ឌ ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ សហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដឹកនាំដោយ លោក គឹម ចាន់ណាវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ណែនាំ និងចែកសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន១២ទីតាំង៕