យោធារបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (២១ កុម្ភៈ) នេះថា ខ្លួនបានព្រមាន និងបណ្តេញយន្តហោះហ្វីលីពីនចំនួន ៣គ្រឿង ដែល "រំលោភបំពានដោយខុសច្បាប់" ចូលទៅក្នុងដែនអាកាសក្បែរប្រជុំកោះ ស្រ្ពាតលី (Spratly) កាលពីថ្ងៃព្រហស្បតិ៍ ដែលជាដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង។

មិនមានការអត្ថាធិប្បាយភ្លាមៗពីស្ថានទូតហ្វីលីពីន ក្នុងទីក្រុងប៉េកាំង លើសេចក្តីថ្លែងការណ៍របស់យោធាចិននេះទេ។

បញ្ជាការភាគខាងត្បូងរបស់ចិន បានចោទភាគីហ្វីលីពីន ថាបានប៉ុនប៉ង "លួចបន្លំការអះអាងសិទ្ធិខុសច្បាប់របស់ខ្លួន" តាមរយៈការបង្កហេតុ ហើយបានព្រមានថា "សកម្មភាពដ៏ឆ្គាំឆ្គងនោះ នឹងត្រូវវិនាស ហើយនាំទៅដល់ការបរាជ័យ"។

ប្រទេសចិន អះអាងសិទ្ធិអធិបតេយ្យភាពស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិ៍ដុល្លារ ដែលធ្វើឱ្យទីក្រុងប៉េកាំង ត្រូវប្រឈមមុខនឹងប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជុំវិញដែនទឹកទាំងនេះ៕