
ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តម៉ាក landcruise ក្រឡាប់ផ្ងាជើង និងមនុស្សក្នុងរថយន្តរងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ផ្លូវលេខ១១៣ កែងផ្លូវលេខ៦១៦ ក្នុងតំបន់បឹងកក់មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត ម៉ាក landcruise ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H -6579 ធ្វើដំណើរក្នុងល្បឿនលឿន មកពីស្តុបស្រែលាភ ក្នុងទិសដៅពីលិចមកកើត ខណៈមកចំណុចកើតហេតុបានបួងចង្កួតបត់ឆ្វេងភា្លមនោះក៏មានរថយន្តមួយគ្រឿងទៀត សេរីទំនើប ម៉ាក Discovery ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BM-6633 ក្នុងល្បឿនលឿនដូចគ្នា បានបុក បណ្ដាលឲ្យរថយន្តម៉ាក landcruise ក្រឡាប់ផ្ងាជើងតែម្ដង និងមនុស្សក្នុងរថយន្តរងរបួសបញ្ជូនទៅមន្ទូរពេទ្យភ្លាមៗ។ ចំណែករថយន្តសេរីទំនើបគ្រាន់តែខូចខាតផ្នែកខាងមុខបន្តិច និងបែកធុងទឹកប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្ត រថយន្តសេរីទំនើបបានបើកបរចេញពីកន្លែងកើតហេតុ ចំណែករថយន្តម៉ាក់ landcruiseត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទៅជំនាញស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ




