មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ីស្រាអែល បានចេញធ្វើបាតុកម្មបន្ទាប់ពីការប្រគល់សាកសពជនជាតិអ៊ីស្រាអែលចំនួនបួននាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើនបានរាយការណ៍ថា មនុស្សរាប់ពាន់នាក់បានសម្រុកទៅកណ្តាលទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

វេទិកាប្របូលផ្ដុំនៃគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឱ្យមានការប្រមូលផ្តុំដ៏ធំមួយនៅក្នុងទីក្រុងនេះ ។ពួកគេបាននិយាយថា យើងរួមគ្នាឈឺចាប់ និងចងចាំ។
មនុស្សជាច្រើនបានកាន់ប៉េងប៉ោងពណ៌ទឹកក្រូច ដើម្បីរំលឹកដល់កុមារតូចសក់ក្រហមពីរនាក់ ដែលយោងទៅតាមក្រុមហាម៉ាស ស្ថិតក្នុងចំណោមអ្នកស្លាប់។

អ្នកជំនាញផ្នែកកោសល្យវិច្ច័យ នៅតែពិនិត្យអត្តសញ្ញាណសាកសពទាំង៣នាក់ ដែលត្រូវបានគេអះអាងថា ជាក្មេងទាំងពីរនាក់ និងម្តាយរបស់ពួកគេ ដែលពួកគេទាំង៣នាក់ មានសញ្ជាតិអាល្លឺម៉ង់ផងដែរ៕