លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវគ្គខ្លាំងប៉ះខ្លាំង ជុំទី១ នាចុងសប្ដាហ៍នេះ

2025/02/21 08:11:20 pm        252

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន  ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។

សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៣-៣ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ។ ដូច្នេះចាំមើលថ្ងៃស្អែក តើក្រុមណា នឹងទទួលបានពិន្ទុបន្ថែម ដើម្បីបង្កើន និងរក្សាឱកាសប្រជែងពាន។

រីឯនៅថ្ងៃទី២៣ ខែកុម្ភៈ គឺមានជំនួប Top-6 ចំនួន ២គូ ក្នុងនោះកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ។ កាលពីដំណាក់ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ទាំង ២ជើង ពោលគឺជើងទី១ ឈ្នះក្រៅដី ២-១ និងជើងទី២ ឈ្នះក្នុងដី ២-០ ។

ចំណែក ១គូទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីធ្លាប់រងបរាជ័យ ០-១ ក្នុងដី កាលពីជើងទី១ មុនប្រកួតស្មើគ្នា ១-១ នៅទឹកដីរបស់អង្គរថាយហ្គឺរវិញ ក្នុងជើងទី២ កាលពីដំណាក់កាលទី១ ។

ដំណាលគ្នានឹងការប្រកួតរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព Bottom-5 ចំនួន ២គូផងដែរ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។

គួរដឹងថា សម្រាប់ការប្រកួតដំណាក់កាលទី២ ទាំងការប្រកួត Top-6 និង Bottom សុទ្ធតែត្រូវរាប់ពិន្ទុបន្ដពីការប្រកួតដំណាក់កាលទី១ ដើម្បីកំណត់ក្រុមចំណាត់ថ្នាក់ជ័យលាភី ពិសេសដើម្បីស្វែងរកក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្នុងចំណោមបេក្ខភាព ៦ក្រុមកំពូលតារាង ដែលបច្ចុប្បន្នក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបាន ៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន រកបាន ៥១ពិន្ទុ និងវិសាខា ឈរលេខ៣ រកបាន ៤៤ពិន្ទុជាដើម ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm