ឯកឧត្តម លី ធុជ ថ្លែងថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្ត​គម្រោង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹងបន្តដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និង​ផែនការ​ដែលបានគ្រោងទុក

2025/02/21 08:29:59 pm        191

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែង​សារ​ជា​សំឡេង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាមនៅវេលាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ឲ្យដឹងថា ប្រតិបត្តិករ​ដោះ​មីន​ទាំង​អស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្ត ដំណើរ​ការ​សកម្ម​ភាព​របស់​ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរ​មីន​ប្រគល់​ជូន​សម្រាប់​ឆ្នាំ២០២៥ នេះ។

តាងនាម សហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអប អរសាទរ និងរីករាយចំពោះព័ត៌មានវិជ្ជមានទទួលបានពីរដ្ឋា ភិបាល នៃសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្តល់ជូន​ទៅ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ប្រតិបត្តិករដោះមីនទាំងអស់ ដែល​អនុវត្ត​គម្រោង​ក្រោម​ជំនួយ​របស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក នឹងបន្តដំណើរការសកម្មភាពរបស់ខ្លួន ស្រប​តាម​គោល​ដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះអនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ពាក់​ព័ន្ធ​នឹង​ជំនួយ​របស់អាមេរិក និងសូមថ្លែងអំណរគុណ​ដល់​គ្រប់​ប្រតិបត្តិករ​ទាំង​អស់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង និងគាំទ្រដល់អនុសាសន៍របស់សម្តេចធិបតី ក្នុងការងារបោសសម្អាតមីន និងសំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម តាមផែនការរបស់អាជ្ញាធរមីនបានដាក់ចេញ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm