ស្ថានភាពសន្តិសុខទូទៅនៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ល្អប្រសើរ ពុំមានបាតុភាពអ្វីកើតឡើង

2021/11/19 04:55:10 pm        592

ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា ស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អក់អំបុក និងសំពះព្រះខែនៅ ថ្ងៃទី១នេះ គឺមានស្ថានភាពល្អប្រសើរ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ខណៈកងកម្លាំង របស់ស្នងការបានត្រៀមគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យប្រពៃណីជាតិមួយនេះ ។

ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈតេលេក្រាម អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សាន សុខសីហា​ បាន​លើក​ឡើងថា​ ស្ថានភាពថ្ងៃទី១៨ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូកនេះពុំមានបញ្ហា អ្វីកើតឡើងនោះទេ ខណៈកងកម្លាំងនៅតែបន្តល្បាត និងថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សម្រាប់ថ្ងៃទី២ និងទី៣ទៀត​ដោយយកចិត្តទុកដាក់បំផុតក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនោះ។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និងសំពះព្រះខែ នេះស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​បានប្រើប្រាស់កម្លាំងជាង១៦០០នាក់ ​ ដើម្បីការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅតាមទីកន្លែងនានា​ក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាមួយនិងកម្លាំងជាង១៦០០នាក់នេះ មានកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំ សម្រួល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៅ​តាមច្រកចេញចូល នៃរាជធានីភ្នំពេញផងដែរ ខណៈមាន​បងប្អូន​ប្រជាពលរដ្ឋខ្លះ នៅតាមបណ្តាខេត្តបានមករាជធានីភ្នំពេញ ​និងមានប្រជាពលរដ្ឋនៅរាជធានី​ភ្នំពេញ​បានចេញទៅតាមបណ្តាខេត្តនានា​ដូចជាទៅស្រុកកំណើត និងរមណីយដ្ឋានផ្សេងៗ​ជាដើមនោះ។

បើទោះបីជាក្នុងឱកាសបុណ្យអុំទូក នៅឆ្នាំ២០២១នេះពុំបានធ្វើការប្រឡងប្រណាំងទូក ​និងប្រារព្ធ​ពិធី​កំសាន្តសប្បាយនានាយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្តី ​ប៉ុន្តែគេសង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនបានដើរលេងកំសាន្តនៅក្នុងរាជធានីភ្នំពេញ ​ជាពិសេសម្តុំមុខព្រះបរមរាជវាំង ដោយមានការប្រុងប្រយ័ត្នជានិច្ចជាមួយ នឹងវិធានការរបស់ ​ក្រសួងសុខភិបាល និងរាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ ​និងទប់ស្កាត់នូវមេរោគកូវីដ១៩ ដោយពួកគាត់បានធ្វើការពាក់ម៉ាស់ ដៃកាន់​អាល់កុល​ស្ទើតែគ្រប់ៗ​គ្នាទាំងអស់៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm