លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការយោធារុស្ស៊ី បានកាត់ទោសមនុស្សជាង ១.០០0នាក់ ជុំវិញការចោទប្រកាន់ពីបទភេរវកម្ម កាលពីឆ្នាំមុន ដោយសំដៅទៅលើរលកនៃការកាត់ទោសដ៏ធំ ក្នុងអំឡុងពេលការវាយលុករបស់អ៊ុយក្រែន។
តុលាការយោធាសម្ងាត់របស់រុស្ស៊ី កាត់ទោសទាហានអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួន ជនជាតិរុស្ស៊ីដែលត្រូវបានចោទប្រកាន់ថា បានធ្វើការជាមួយទីក្រុងគីវ ឬបង្កមហន្តរាយដល់កងទ័ពរបស់ទីក្រុងមូស្គូ គូប្រជែងក្នុងស្រុកនៃវិមានក្រឹមឡាំង និងក្រុមជ្រុលនិយម និងក្រុមភេរវករ។
លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ក្រុមចៅក្រមជាន់ខ្ពស់របស់រុស្ស៊ីថា៖«តុលាការយោធាមានតួនាទីសំខាន់ ក្នុងការសម្រេចលើសំណុំរឿងព្រហ្មទណ្ឌ ជាមួយនឹងទិសដៅភេរវកម្ម»។
«កាលពីឆ្នាំមុន ករណីបែបនេះប្រហែល ៩៥០ករណី ត្រូវបានពិនិត្យ ហើយមនុស្ស ១.០៧៥នាក់ ត្រូវបានកាត់ទោស»។
រុស្សីតែងតែកាត់ទោសប្រជាជនជុំវិញការប្រឆាំងចំពោះការវាយលុក នៅប្រទេសអ៊ុយក្រែន ខណៈពេលដែលការកាត់ទោសទាហានអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួន ពីបទក្បត់ជាតិ និងការបទចោទប្រកាន់ ពីបទភេរវកម្ម។