អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការដ៏មានសក្តានុពលក្នុងការដាក់ពង្រាយកងកម្លាំងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ទៅកាន់ប្រទេសអ៊ុយក្រែន កំពុងមានការព្រួយបារម្ភ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer មានផែនការស្នើទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នូវផែនការរក្សាសន្តិភាពនៅអ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងបញ្ជូនទាហានអឺរ៉ុបរហូតដល់៣០.០០០នាក់ទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន។
លោក Peskov បាននិយាយថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នូវរាល់សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយមន្ត្រីសហភាពអឺរ៉ុប។
លោក Peskov និយាយថា «នេះគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភចំពោះយើង ខណៈយើងកំពុងពិភាក្សាអំពីសក្តានុពលនៃការដាក់ពង្រាយយោធាមកពីបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន»។
លោកក៏បាននិយាយផងដែរថា គោលបំណងទាំងអស់នៅអ៊ុយក្រែន គួរតែទទួលបានបានតាមរយៈមធ្យោបាយសន្តិវិធី ហើយរដ្ឋបាល លោក Trump ជឿថា វាចាំបាច់ដើម្បីទទួលបានសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមរយៈការចរចា ហើយទីក្រុងមូស្គូ ពិតជាយល់ស្របចំពោះវិធីសាស្រ្តនេះ។