ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយថា ម៉ាស់ខ្យល់ត្រជាក់ខ្លាំង និងលំនាំសម្ពាធរដូវរងា បាននាំយកសីតុណ្ហភាពត្រជាក់ដល់កក ទៅកាន់ទីក្រុងនានានៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ដោយមានព្រិលធ្លាក់ខ្លាំង វាយលុកនៅសមុទ្រជប៉ុន និងតំបន់ភ្នំ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា សីតុណ្ហភាពបានធ្លាក់ចុះដល់ដក១អង្សារសេ នៅក្នុងទីក្រុងតូក្យូ និងដក២,៥អង្សាសេ ក្នុងទីក្រុងណាហ្គោយ៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ព្រិល បាននិងកំពុងធ្លាក់ខ្លាំងនៅផ្នែកសមុទ្រជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) និយាយថា គិតត្រឹមម៉ោង៦ព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ព្រិលកម្ពស់៤,៨៤ម៉ែត្រ បានគរកកកុញនៅក្រុងSukayu ក្នុងតំបន់ភ្នំ Hakkoda នៃខេត្ត Aomori និងកម្ពស់៣,៦១ម៉ែត្រ នៅក្រុង Tsunan ក្នុងខេត្ត Niigata ។
មន្ត្រីឧតុនិយមបានព្យាករណ៍ថា គំរូសម្ពាធរដូវរងានឹងបន្តកើតមាន ដែលនាំមកនូវរយៈពេលនៃភាពត្រជាក់ខ្លាំងមួយផ្សេងទៀតនៅចុងសប្តាហ៍ ដោយព្រិលធ្លាក់ខ្លាំង ត្រូវបានរំពឹងទុកនៅតំបន់នានានៅផ្នែកសមុទ្រជប៉ុន។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមាន សម្រាប់ការបាក់ផ្ទាំងទឹកកកនិងការរំខានចរាចរណ៍ បន្ថែមទៀត។