ប៊ូរុនឌី មើលឃើញថា ការកើនឡើងអ្នកស្វែងរកសិទ្ធិជ្រកកោន នៅកុងហ្គោ ជំរុញឲ្យមានការគាំទ្រជាសកល

2025/02/21 10:56:09 pm        36

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរបស់ប្រទេសនេះ បាននិយាយថា ប្រទេសប៊ូរុនឌី បានទទួលអ្នកស្វែងរកសិទ្ធិជ្រកកោន ចន្លោះពី ២០.000នាក់ ទៅ ៣៥.000នាក់ ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៥។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសប៊ូរុនឌី ការអភិវឌ្ឍន៍សហគមន៍ និងសន្តិសុខសាធារណៈ លោក Martin Niteretse បានធ្វើការអត្ថាធិប្បាយ កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដៃគូអភិវឌ្ឍន៍ និងអង្គការមនុស្សធម៌អន្តរជាតិ ដើម្បីដោះស្រាយការហូរចូលជាបន្តបន្ទាប់នៃអ្នកស្វែងរកសិទ្ធិជ្រកកោនកុងហ្គោ ដែលភៀសខ្លួនពីអសន្តិសុខ នៅក្នុងខេត្ត Kivu ភាគខាងត្បូងរបស់ប្រទេសនេះ។

«មន្រ្តីនគរបាលកុងហ្គោប្រហែល ១០០នាក់ ក៏បានឆ្លងចូលទៅក្នុងប្រទេសប៊ូរុនឌីផងដែរ កាលពីថ្ងៃពុធ ដើម្បីស្វែងរកការជ្រកកោន។ លោក Niteretse បាននិយាយថា អ្នកស្វែងរកសិទ្ធិជ្រកកោនទាំងអស់នោះ ចាំបាច់ត្រូវការពារជាបន្ទាន់» ដោយបានបន្ថែមថា ចំនួននៃអ្នកមកដល់ បានកើនឡើងខ្លាំង ជាពិសេសបន្ទាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ។

លោកបាននិយាយថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ អ្នកស្វែងរកសិទ្ធិជ្រកកោនជិត ១០.000នាក់  បានឆ្លងចូលទៅក្នុងប្រទេសប៊ូរុនឌី ដោយភៀសខ្លួនចេញពីការប្រយុទ្ធគ្នា នៅភាគខាងកើតកុងហ្គោ។ ភាគច្រើន បានឆ្លងកាត់ភូមិ Gatumba ក្នុងស្រុក Mutimbuzi ខេត្ត Bujumbura ឬឆ្លងកាត់ទន្លេ Rusizi ចូលទៅក្នុងខេត្ត Bubanza និង Cibitoke។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm